សហរដ្ឋអាមេរិក ចេញសេចក្តីព្រមានពលរដ្ឋ របស់ខ្លួនអំពីបញ្ហាសុវត្ថិភាព នៅទូទាំងតំបន់មជ្ឈឹមបូព៍ា
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានចេញការ ជូនដំណឹងសន្តិសុខ សម្រាប់ពលរដ្ឋរបស់ខ្លួននៅ ទូទាំងតំបន់មជ្ឈឹមបូព៌ា ដោយព្រមានអំពីការកើនឡើង បន្ថែមទៀតរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេមែន។
ការជូនដំណឹងនេះគ្របដណ្តប់លើប្រទេសអ៊ីស្រាអែល លីបង់ ហ្ស៊កដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា អារ៉ាប់រួម និងអូម៉ង់ផងដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា៖ជនជាតិអាមេរិកបច្ចុប្បន្ននៅមជ្ឈិមបូព៌ាគួរតែអនុវត្តការប្រុងប្រយ័ត្នខ្ពស់ និងដឹងពីការលុបចោលជើងហោះហើរដែលអាចកើតមាន ការបិទដែនអាកាស និងការរំខានដល់ការធ្វើដំណើរ។
សេចក្តីជូនដំណឹងនោះបានសរសេរថា៖ក្រុម Houthi គាំទ្រដោយអ៊ីរ៉ង់បានចូលរួមក្នុងអរិភាពប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត រួមទាំង
អាកាសយានដ្ឋានស៊ីវិល។ ជម្លោះយោធានេះមានសក្តានុពលនឹងកើនឡើងយ៉ាងឆាប់រហ័សដោយជំរុញឱ្យជនជាតិអាមេរិកបដិសេធការ
ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា។
អ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់អាចកំណត់គោលដៅផលប្រយោជន៍របស់សហរដ្ឋអាមេរិកផ្សេងទៀតនៅក្រៅប្រទេស ឬនៅទីតាំងដែលពាក់ព័ន្ធ
ជាមួយសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកទូទាំងពិភពលោក រួមទាំងអាជីវកម្មរបស់សហរដ្ឋអាមេរិក និងស្ថាប័នផ្សេងទៀត ។
ការដាស់តឿននេះបានកើតឡើងចំពេលមានការរំពឹងថានឹងមានការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើគោលដៅអ៊ីរ៉ង់ ឬក្រុម Houthi ក្នុងប្រទេសយេមែន ខណៈដែលអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា បានស្វែងរកជំនួយក្នុងការវាយលុក របស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹង កងកម្លាំងរបស់រដ្ឋាភិបាលយេមែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ៕
ប្រែសម្រួល៖ស៊ុនលី
