ប្រធានាធិបតីប៉ារ៉ាហ្គាយ បំពេញទស្សនកិច្ច ទៅកាន់វេណេស៊ុយអេឡា រំពឹងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី ប៉ារ៉ាហ្គាយ លោក Santiago Pena បានមកធ្វើដំណើរមកដល់ប្រទេស វេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សា ជាមួយប្រធានាធិបតីស្តីទីលោក Delcy Rodriguez ក្នុងគោលបំណង ស្តារទំនាក់ទំនងស្ថាប័ន និងធ្វើឱ្យទំនាក់ទំនងទ្វេ ភាគីមានលក្ខណៈប្រក្រតី ឡើងវិញបន្តិចម្តងៗ។
លោកPena បានមកដល់វិមាន Miraflores អមដោយជំទាវទីមួយប៉ារ៉ាហ្គាយលោកស្រី Leticia Ocampos ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវេណេស៊ុយអេឡា បានរាយការណ៍ថា កិច្ចពិភាក្សានេះ ត្រូវបានគេរំពឹងថា នឹងមានទៅលើ វិស័យពាណិជ្ជកម្ម ភ្នាក់ងារកុងស៊ុល និងបញ្ហាថាមពល និងហិរញ្ញវត្ថុដ៏លេចធ្លោ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងក្រោមគោលការណ៍នៃ ការគោរពគ្នាទៅវិញទៅមក ការប្តេជ្ញាចិត្ត ដោយខ្លួនឯង និងសមភាពអធិបតេយ្យភាព ក្នុងចំណោមប្រជាជាតិនានា។
គួរឲ្យដឹងដែរថាប្រទេសប៉ារ៉ាហ្គាយបានផ្តាច់ទំនាក់ទំនងការទូតជាមួយវ៉េណេស៊ុយអេឡាក្នុងខែមករាឆ្នាំ ២០១៩មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
