ព័ត៌មានអន្តរជាតិ

ហុងគ្រី រំពឹងថា នឹងមានការលើកលែង ទណ្ឌកម្មពីសហរដ្ឋអាមេរិក ជុំវិញបញ្ហា ថាមពលរបស់រុស្ស៊ី

បរទេស៖យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលថ្មីរបស់ប្រទេសហុងគ្រី បានស្នើសុំការលើកលែងពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិកដែលផ្តោត លើអ្នកទិញថាមពលរុស្ស៊ី
ទោះបីជាមានការសន្យាកាត់បន្ថយ ការពឹងផ្អែករបស់ប្រទេសនេះ លើការផ្គត់ផ្គង់ពីទីក្រុងម៉ូស្គូក៏ដោយ។

សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​ការ​ពង្រីក​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ទៅ​ជា​ច្បាប់​កាលពី​ថ្ងៃ​សុក្រ ។
ច្បាប់ដែលត្រូវបានរិះគន់ដោយវិមាន ក្រឹមឡាំងថាជា ទង្វើមិនរាក់ទាក់ អនុញ្ញាតឱ្យយកពន្ធរហូតដល់ ១០០ភាគរយ លើទំនិញពីអ្នកទិញប្រេង និងឧស្ម័នសំខាន់ៗ របស់រុស្ស៊ី ខណៈពេលដែលផ្តល់ការលើកលែង លើមូលដ្ឋានសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ក្រសួងការបរទេសហុងគ្រី បានទៅជួបក្រសួងការបរទេសសហរដ្ឋអាមេរិក ជុំវិញផលប៉ះពាល់សក្តានុពលនៃច្បាប់នេះ មុនពេលវាត្រូវបានអនុម័ត នេះបើយោង តាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកកាលពីថ្ងៃចន្ទ ។ បញ្ហានេះត្រូវបានលើកឡើងផងដែរនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនដោយលោក Marton Hajdu ប្រធានគណៈ
កម្មាធិការកិច្ចការបរទេសរបស់សភាហុងគ្រី និងជាសមាជិកនៃគណបក្ស Tisza ដែលកំពុងកាន់អំណាច។

ប្រភពដដែលបាននិយាយថា គាត់បានប្រាប់សមាជិកសភាសាធារណរដ្ឋថា Tisza ដឹងពីហានិភ័យនិងគុណវិបត្តិ នៃការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីខណៈពេលដែលស្នើសុំឱ្យពួកគេ
ជួយលើកលែងហុងគ្រីពីវិធានការនេះ។

តាមសេចក្តីរាយការណ៍ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ច្បាប់នេះអាចអនុវត្តចំពោះប្រទេសហុងគ្រីបាន លុះត្រាតែការលើកលែងទណ្ឌកម្ម របស់សហរដ្ឋអាមេរិកដែលមានស្រាប់ផុតកំណត់
នៅថ្ងៃទី២១ខែវិច្ឆិកា ហើយប្រសិន បើវាមិនត្រូវបានបន្ត។ ការលើកលែងនេះត្រូវបានធានាក្រោមអតីតនាយករដ្ឋមន្ត្រីលោក Viktor Orban ៕

To Top