ព្រីតថែន នឹងផ្តល់ការគាំទ្រផ្នែកយោធា ដែលមានលក្ខណៈការពារខ្លួន ដល់ប្រទេសអារ៉ាប៊ីសាអូឌីត
ឡុងដ៍៖ ស្ថានីយ៍ផ្សាយព័ត៌មាន BBC បានរាយការណ៍ថា ព្រីតថែន នឹងផ្តល់ការគាំទ្រផ្នែកយោធា ដល់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការផ្តល់សេវាចាក់ប្រេងឥន្ធនៈលើអាកាស (សម្រាប់គោលបំណងការពារខ្លួន) ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែន។
យោងតាមរបាយការណ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានប្រកាសព័ត៌មាននេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះរបស់លោក ខណៈកំពុងធ្វើដំណើរទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយលោកបានបញ្ជាក់ថា លោកបានយល់ព្រមតាមសំណើរបស់អារ៉ាប៊ីសាអូឌីត ក្នុងការផ្តល់ការគាំទ្រផ្នែកយោធា។
ការគាំទ្រនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយមានការចូលរួមពីយន្តហោះប្រភេទ Voyager របស់កងទ័ពអាកាសព្រីតថែន (Royal Air Force) ដើម្បីផ្តល់សេវាចាក់ប្រេងឥន្ធនៈ លើអាកាសដល់យន្តហោះចម្បាំង របស់អារ៉ាប៊ីសាអូឌីត។ មន្ត្រីព្រីតថែន បានឱ្យដឹងថា ការដាក់ពង្រាយនេះនឹងមានរយៈពេលជាច្រើនសប្តាហ៍នៅដំណាក់កាលដំបូង៕
ប្រែសម្រួល ឈូក បូរ៉ា
