ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ ទៅទទួលលោក​ ស៊ី​ ជីនពីង​ ដល់ព្រលានយន្ត ហោះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង បានទៅដល់មូលដ្ឋានរួម Andrews (Joint Base Andrews) កាលពីរសៀលថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក​ ហេីយលោក​ ដូណាល់​ ត្រាំ​ ក៏បានទៅទទួលរូបលោក​ ដល់ព្រលានយន្ដោះផងដែរ។

លោក ស៊ី​ និងភរិយា​ គឺលោកស្រី Peng Liyuan ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ និងភរិយាគឺ លោកស្រី Melania Trump នៅឯព្រលានយន្តហោះ ក្នុងពិធីស្វាគមន៍ដ៏កម្រមួយ ដែលធ្វើឡើងនៅក្បែរជណ្តើរយន្តហោះ។

ពិធីស្វាគមន៍នេះក៏រួមបញ្ចូលផងដែរនូវការបាញ់កាំភ្លើងធំជាកិត្តិយស និងការប្រគុំភ្លេងបទភ្លេងជាតិរបស់ប្រទេសទាំងពីរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top