លោក ស៊ី ជីនពីង បង្ហាញទំនុកចិត្តថា ចិន និងសហរដ្ឋអាមេរិក អាចស្វែងរកវិធីដ៏ត្រឹមត្រូវមួយ ដើម្បីរស់នៅជាមួយគ្នា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញពីទំនុកចិត្តថា ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសធំៗទាំងពីរ អាចស្វែងរកវិធីដ៏ត្រឹមត្រូវមួយ ដើម្បីរស់នៅជាមួយគ្នាបាន នៅក្នុងយុគសម័យថ្មីនេះ។
លោកបានថ្លែងនៅក្នុងសុន្ទរកថា ជាលាយលក្ខណ៍អក្សរមួយ នៅពេលដែលលោកបានមកដល់សហរដ្ឋអាមេរិក ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក។
លោកបានកត់សម្គាល់ថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាក្នុងការកសាងទំនាក់ទំនងចិន-អាមេរិកប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាពជាយុទ្ធសាស្ត្រ ក្នុងអំឡុងពេលដែលលោក ត្រាំ បំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែឧសភា ដែលកិច្ចព្រមព្រៀងនេះបានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលអនាគត។
លោក ស៊ី ជីនពីង ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការឆ្ពោះ ទៅរកទិសដៅតែមួយ ដោយលើកកម្ពស់ទំនាក់ទំនង ប្រកបដោយស្ថិរភាព ដែលមានកិច្ចសហប្រតិបត្តិការជាស្នូល ការប្រកួតប្រជែង ក្នុងកម្រិតសមស្រប ការគ្រប់គ្រងភាពខុសគ្នាបាន និងការប្តេជ្ញាចិត្តចំពោះសន្តិភាព៕
