រុស្សីបាញ់ទំលាក់ដ្រូន ជិត២០០គ្រឿង របស់អ៊ុយក្រែន ត្រឹមរយៈពេល២៤ម៉ោង ចុងក្រោយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលខេត្ត Aleksandr Khinsthein បាននិយាយថា កងកម្លាំងរុស្ស៊ីបាន
បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០គ្រឿង លើតំបន់ Kursk ក្នុងរយៈពេល២៤ម៉ោង ខណៈដែលរលកនៃការវាយប្រហារឆ្លងព្រំដែន បានសម្លាប់ជនស៊ីវិលម្នាក់ និង៣នាក់ទៀតរងរបួស។
លោក Khinshtein បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាដ្រូន UAV សរុបចំនួន១៩៣ ត្រូវបានស្ទាក់ចាប់នៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ។ យោងតាមអភិបាលក្រុង បាននិយាយថា កងកម្លាំងអ៊ុយក្រែនក៏បានបាញ់ផ្លោង នៅតាមតំបន់ព្រំដែន
ចំនួន៤៥ ដង និងបានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកចំនួន២៤ គ្រឿងដោយប្រើប្រាស់គ្រឿងផ្ទុះ។
យោងតាមលោក Khinshtein បានឱ្យដឹងថា បុរសអាយុ៤៩ឆ្នាំម្នាក់បានស្លាប់នៅក្នុងភូមិព្រំដែនមួយ ខណៈដែលបុរសបីនាក់ផ្សេង
ទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុនៅទូទាំងតំបន់។ ការវាយប្រហារនេះក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែង ហាងលក់ទំនិញ និងយានយន្ត
ផងដែរ ដោយរថយន្តមួយគ្រឿងបានខូចខាតទាំងស្រុង។
គួរឲ្យដឹងដែរថាតំបន់ Kursk ដែលមានព្រំប្រទល់ជាប់ប្រទេស អ៊ុយក្រែន បានប្រឈមមុខនឹងការកើនឡើង យ៉ាងខ្លាំងនៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ យោងតាមអភិបាលក្រុងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានទម្លាក់ UAV ចំនួន១៦៨ គ្រឿងលើតំបន់ក្នុងអំឡុងពេល ២៤ម៉ោងមុន និង ១៦៩ នៅចន្លោះថ្ងៃទី ២០និង២១ ខែកញ្ញា៕
