ព័ត៌មានអន្តរជាតិ

រុស្សីដាក់ផែនការថវិកាជាតិ៣ឆ្នាំ ដើម្បីកំណត់អទិភាពលើវិស័យកាតព្វកិច្ច សង្គមនិងវិស័យការពារជាតិ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយថវិការបស់ប្រទេសរុស្ស៊ី សម្រាប់រយៈពេល៣ឆ្នាំខាងមុខនឹងផ្តោតលើការបំពេញ កាតព្វកិច្ចសង្គមនិង បំពេញតម្រូវការការពារជាតិនិងសន្តិសុខជាតិ។

ក្រសួងបាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ថវិកានេះក៏នឹងគាំទ្រដល់ទាហាន ដែលពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន និងក្រុម
គ្រួសាររបស់ពួកគេ ខណៈដែលការលើកកម្ពស់ភាព ជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាផងដែរ។

ក្រសួងបានដាក់ជូនរដ្ឋាភិបាលរុស្ស៊ីនូវកញ្ចប់ថវិកា ដែលរួមមានសេចក្តីព្រាងថវិកា សហព័ន្ធសម្រាប់ឆ្នាំ ២០២៧ និងរយៈពេលផែនការឆ្នាំ ២០២៨-២០២៩ ដែលជាសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តថវិកា និងវិសោធនកម្មក្រមពន្ធ សំដៅពង្រឹងស្ថិរភាពនៃប្រព័ន្ធថវិកា។

ក្រសួងបាននិយាយថា ឱនភាពថវិកាសហព័ន្ធ ត្រូវបានព្យាករថាជាមធ្យមប្រហែល ២ភាគរយនៃផលិតផល ក្នុងស្រុកសរុបប្រចាំឆ្នាំ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយថា វិធានការនេះមានគោលបំណងធានានូវនិរន្តរភាពសារពើពន្ធ និងបង្កើតលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង៕

To Top