ប្រធានាធិបតីចិន អំពាវនាវ ឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រឡប់មកកាន់ផ្លូវ នៃការចរចាវិញ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រឡប់មកកាន់ផ្លូវ នៃការដោះស្រាយបញ្ហាផ្សេងៗតាមរយៈកិច្ចសន្ទនា និងការចរចាវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន លោក ស៊ី ជីនពីង បានលេីកឡេីងថា ប្រទេសចិនតែងតែជឿជាក់ថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព ហើយចិនតែងតែដើរតួនាទីប្រកបដោយស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយភាពតានតឹងនៃស្ថានភាព។
លោកបានលេីកឡេីងថា ប្រទេសចិន បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យបន្តប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី និងរក្សានូវដំណើរការនៃការចរចា។
លោកក៏បានឧ្យដឹងផងដែរថា ប្រទេសចិនគាំទ្រ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងការត្រឡប់ទៅអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដវិញ។
លោកក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់លើបញ្ហានុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀត ហើយសម្រេចបាននូវសន្តិភាពនៅពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា
