មេដឹកនាំសាសនាកំពូល របស់អារ៉ាប៊ីសាអូឌីត ប្រាប់កងទ័ពឱ្យត្រៀមខ្លួនលះបង់ជីវិត ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូធី
បរទេស៖ អាជ្ញាធរសាសនាកំពូល របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវដល់ទាហាន នៅក្នុងព្រះរាជាណាចក្រមួយនេះ ឱ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់ជីវិតរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ រហូតដល់ក្រុមនេះត្រូវបានបណ្តេញចេញពីអំណាច នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មាន រដ្ឋអារ៉ាប៊ីសាអូឌីត។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា សារដ៏កម្រ និងពាក្យពេចន៍ដ៏ខ្លាំងក្លារបស់លោកមហាម៉ាត់ Sheikh Saleh bin Fawzan Al-Fawzan របស់អារ៉ាប៊ីសាអូឌីតត្រូវបានផ្ញើទៅកាន់ទាហានដែលឈរជើងនៅតាមព្រំដែនប្រទេស ហើយបានទាញយកយ៉ាងខ្លាំងនូវខគម្ពីរកូរ៉ាន និងពាក្យដែលបានកត់ត្រាទុករបស់ព្យាការី Mohammad ដែលទាក់ទងនឹងការលះបង់ និងការតស៊ូក្នុងការការពារព្រះ។
ការអំពាវនាវនេះកើតឡើងបន្ទាប់ពីអំពើហិង្សាកើនឡើងជាច្រើនសប្តាហ៍រវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី ដែលបានឃើញក្រុមដែលគាំទ្រដោយអ៊ីរ៉ង់វាយប្រហារព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ហើយអារ៉ាប៊ីសាអូឌីតឆ្លើយតបដោយការវាយប្រហារតាមអាកាស។
អ្នកសង្កេតការណ៍បានសួរថាតើអារ៉ាប៊ីសាអូឌីតនឹងចាប់ផ្តើមប្រតិបត្តិការយោធាកាន់តែទូលំទូលាយជាមួយនឹងកងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលខ្លួនគាំទ្រដែរឬទេ។
