លោក Putin បញ្ជាក់សាជាថ្មីថា រុស្សីមិនបានត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមជាមួយ នឹងអឺរ៉ុបឡើយ
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយដោយច្រានចោលការអះអាង ពីការគម្រាមកំហែងរបស់រុស្ស៊ីថា ជាការប៉ុនប៉ង ធ្វើឱ្យមានភាពតានតឹងឡើងប៉ុណ្ណោះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅវេទិកាវប្បធម៌រួមលើកទី១២ នៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ លោក Putin បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងជំរុញ ភាពតានតឹង ដើម្បីបន្តគាំទ្រអ៊ុយក្រែន។
លោកបានចោទប្រកាន់រង្វង់ឈ្លានពាននៅអឺរ៉ុបថាកំពុងស្វែងរកការប្រើប្រាស់អ៊ុយក្រែនជាចំណីកាណុង ដើម្បីរារាំងការអភិវឌ្ឍន៍របស់រុស្ស៊ី។
លោក Putin បានពណ៌នាការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Hanno Pevkur អំពីជម្លោះដែលអាចកើតមានជាមួយរុស្ស៊ីថាជាការបង្កហេតុហើយ
បានសំដៅទៅលើសេចក្តីថ្លែងការណ៍អំពីអត្ថប្រយោជន៍នៃការវាយប្រហារទុកជាមុនលើប្រទេសរុស្ស៊ីថាជាភាពត្លុកនយោបាយ។
លោកប្រធានាធិបតីបាននិយាយទៀតថា៖ក្រុមលេងសៀកបានចាកចេញទៅហើយ ប៉ុន្តែមនុស្សសំដែងជាត្លុកនៅតែមានវត្តមាននៅឡើយ ។
លោក Putin ក៏បានលើកឡើងអំពីលទ្ធភាព នៃកិច្ចចរចាជាថ្មីជាមួយទីក្រុងគៀវ ដោយនិយាយថា ទីក្រុងម៉ូស្គូនឹងផ្អែកលើការសម្រេចចិត្ត ណាមួយលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់រុស្ស៊ីជាដាច់ខាត៕
