ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិកនិយាយថា លោក ត្រាំ បានព្រមានលោក ស៊ី ពាក់ព័ន្ធនឹងការដែលចិនគាំទ្រអ៊ីរ៉ង់‎

‎‎បរទេស: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនបានថ្លែងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង កុំឱ្យផ្តល់ការគាំទ្រ ដល់ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ច ពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ហើយទទួលបានការធានាថា ប្រទេសចិននឹងមិនធ្វើដូច្នេះឡើយ។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា ការព្រមាននេះបានកើតឡើង ចំពេលដែលមានសេចក្តីរាយការណ៍ថា ប្រទេសចិនបានផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីល ការពារដែនអាកាសប្រភេទស្ពាយលើស្មា (shoulder-fired) ដល់ប្រទេសអ៊ីរ៉ង់ និងថាទីក្រុងតេអេរ៉ង់បានរកឃើញវិធីគេចវេះពី ការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់ខ្លួន ដោយមានជំនួយពីប្រទេសចិន។
‎
‎លោក David Perdue ដែលជាឯកអគ្គរដ្ឋទូត របស់លោក ត្រាំ ប្រចាំទីក្រុងប៉េកាំង បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNBC ថា លោក ត្រាំ បានបញ្ជាក់ឡើងវិញទៅកាន់លោក ស៊ី ថា ការគាំទ្រដោយផ្ទាល់ ឬដោយប្រយោលដល់ប្រទេសអ៊ីរ៉ង់ គឺជាអ្វីដែល «មិនអាចទទួលយកបានទាំងស្រុង»។
‎
‎នៅពេលត្រូវបានសួរដោយឡែកមួយទៀត នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ Fox News ថាតើនេះមានន័យថាប្រទេសចិន នឹងឈប់ជួយដល់ប្រទេសអ៊ីរ៉ង់ ឬយ៉ាងណា លោក Perdue បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានទទួល ការធានាពីទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។
‎
‎

To Top