តម្លៃប្រេងងើបឡើងវិញ ក្រោយលោក Trump បដិសេធកិច្ចព្រមព្រៀង សន្តិភាពជាមួយអ៊ីរ៉ង់
សិង្ហបុរី ៖ តម្លៃប្រេងបានហក់ឡើងវិញជាង ១% បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅដោះស្រាយជម្លោះ រវាងប្រទេសទាំងពីរ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ប្រេងឆៅប្រភេទ Brent (Brent crude futures)បានកើនឡើង ១,៨២ ដុល្លារ ឬស្មើនឹង ១,៧៤% ឈានដល់តម្លៃ ១០៦,១៤ ដុល្លារក្នុងមួយបារ៉ែល នៅវេលាម៉ោង ២២:០២ ម៉ោងសកល (GMT)។
ប្រេងឆៅប្រភេទ WTI របស់អាមេរិក (West Texas Intermediate)៖ បានកើនឡើង ១,១៤ ដុល្លារ ឬស្មើនឹង ១,២៣% ឈានដល់តម្លៃ ៩៣,៥៥ ដុល្លារក្នុងមួយបារ៉ែល។
ប្រែសម្រួល៖ គីរី
