ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តយក្សរបស់អាល្លឺម៉ង់ Volkswagen ប្រកាសប្រមូលរថយន្តប្រហែល ៤ លានគ្រឿង ត្រឡប់មកវិញនៅទូទាំងពិភពលោក ដោយសារក្តីបារម្ភលើប្រព័ន្ធចង្កូត

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ Volkswagen កំពុងប្រកាស ដើម្បីហៅរថយន្តប្រហែល ៤ លានគ្រឿងត្រឡប់មកវិញ នៅទូទាំងពិភពលោក ដោយសារក្តីបារម្ភថាប្រព័ន្ធចង្កូត របស់វាអាចនឹងខូច ដោយមិនបានព្រមានជាមុន ។ ការសម្រេចចិត្តនេះធ្វើឡើងនៅពេល ដែលក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម និងការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់កម្មករ ចំពោះផែនការកាត់បន្ថយការងារប្រហែល ១០០ ០០០ កន្លែងនៅទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសហព័ន្ធរបស់អាល្លឺម៉ង់បានរាយការណ៍ថា បញ្ហាគុណភាពទាក់ទងនឹងសុវត្ថិភាពមួយត្រូវបានរកឃើញថ្មីៗនេះនៅក្នុងរថយន្តជាច្រើនដែលផលិតដោយក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន៖ នោះគឺប៊ូឡុង ដែលភ្ជាប់ប្រព័ន្ធចង្កូតមានហានិភ័យងាយនឹងច្រេះ និងអាចបាក់ដាច់ ដែលធ្វើឱ្យរថយន្តមិនអាចបញ្ជាចង្កូតបាន។

បញ្ហានេះប៉ះពាល់ដល់រថយន្ត Volkswagen ប្រហែល ២,១៦ លានគ្រឿង រួមទាំងម៉ូដែល Golf, Tiguan, Touran និង Caddy ដែលផលិតចន្លោះខែកញ្ញា ឆ្នាំ ២០១៣ និងខែកក្កដា ឆ្នាំ ២០២៤ ព្រមទាំងរថយន្តម៉ាក Skoda ដែលផលិតនៅសាធារណរដ្ឋឆែកជាងមួយលានគ្រឿង រថយន្ត Audi ប្រហែល ៧០០ ០០០ គ្រឿង និងរថយន្តម៉ាក Seat របស់អេស្ប៉ាញប្រហែល ២០០ ០០០ គ្រឿង។

To Top