ព័ត៌មានអន្តរជាតិ

ប្រជាជនថៃ ស្រែកដោយកំហឹងដាក់លោក អានុទីន ពេលចុះទៅមើលទឹកជំនន់ ក្នុងទីក្រុងបាងកក‎

‎‎បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរ:គុល បានប្រឈមមុខនឹងអ្នកស្រុក ដែលមានការខឹងសម្បារ ខណៈពេលលោកចុះទៅសង្កាត់ Bang Kapi ក្រុងបាងកក ដែលរងគ្រោះដោយទឹកជំនន់ក្នុង កាលពីយប់ថ្ងៃចន្ទ។

‎យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកស្រុកថៃ បានស្រែកថា “តើទឹកនឹងស្រកនៅពេលណា?” “អ្នកបាននិយាយថាវាស្ថិត នៅក្រោមការគ្រប់គ្រង” និង “សូមពន្លឿនការបង្ហូរទឹក” ខណៈដែលលោក Anutin បានផ្តល់អំណោយសង្គ្រោះ។
‎
‎យ៉ាងណាក៏ដោយ លោក អានុទីន បាននិយាយថា អាជ្ញាធរមិនអាចបូមទឹកចេញបាននៅឡើយទេ ដោយសារកម្រិតទឹកឡើងខ្ពស់ ហើយបានសន្យាថានឹងផ្តល់អាហារ និងទឹកផឹកជារៀងរាល់ថ្ងៃ។
‎
‎

To Top