ប្រធានអង្គការ OPEC លើកឡើងថា កិច្ចព្រមព្រៀងទីក្រុងអាល់ហ្សេ នៅតែមានសារៈសំខាន់ ចំពោះស្ថិរភាពទីផ្សារ ប្រេងពិភពលោក
អាល់ហ្សេ៖ លោក Haitham Al Ghais អគ្គលេខាធិការនៃអង្គការ ប្រទេសនាំចេញប្រេង (OPEC) បានលើកឡើងពីមរតកដ៏យូរអង្វែងនៃកិច្ចព្រមព្រៀងទីក្រុងអាល់ហ្សេ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចកាលពី ១០ ឆ្នាំមុន នៅក្នុងកិច្ចប្រជុំរបស់ OPEC នៅទីក្រុងអាល់ហ្សេ ដើម្បីដោះស្រាយបញ្ហាអតុល្យភាព ធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រេងពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីអាល់ហ្សេរី លោក Al Ghais ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសអាល់ហ្សេរីចាប់តាំងពីថ្ងៃសៅរ៍មក បានថ្លែងបែបនេះបន្ទាប់ពីត្រូវបានទទួលជួបដោយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។
លោក បានេីកឡេីងថា «បន្ទាប់ពីរយៈពេល ១០ ឆ្នាំមក កិច្ចព្រមព្រៀងទីក្រុងអាល់ហ្សេនៅតែជាមេរៀន សម្រាប់ប្រវត្តិសាស្ត្រ»។ លោកបានបន្ថែមថា «ស្ថិរភាពទីផ្សារមិនត្រូវបានកសាងឡើងដោយទិន្នន័យតែមួយមុខនោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងដោយទំនុកចិត្ត យន្តការដែលបានអនុម័ត និងឆន្ទៈរបស់បណ្តាប្រទេសនានាក្នុងការរួបរួមគ្នា នៅពេលដែលស្ថានភាពឈានដល់ចំណុចវិបត្តិ»។
លោកបានសង្កត់ធ្ងន់ថា ការវិនិយោគ ការធានាការ ផ្គត់ផ្គង់ និងស្ថិរភាពសេដ្ឋកិច្ច មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹង ស្ថិរភាពដែលកើតចេញពីកិច្ចព្រមព្រៀង OPEC+ ដោយលោកបានបន្ថែមថា តម្រូវការសម្រាប់ការសន្ទនា «មិនបានថយចុះនោះទេ ប៉ុន្តែបានក្លាយជារឿងសំខាន់ជាងពេលណាៗទាំងអស់»៕
ប្រែសម្រួល ឈូក បូរ៉ា
