មតិស្ទាបស្ទង់នៅអ៊ុយក្រែន បង្ហាញថា បញ្ហាពុករលួយ គឺមានទំហំធំជាងបញ្ហា នៃការវាយប្រហារដោយរុស្សី
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ការស្ទង់មតិថ្មីមួយបង្ហាញថា ពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន បានចាត់ទុកអំពើពុករលួយរបស់រដ្ឋាភិបាល ជាបញ្ហាដែលធ្វើឱ្យពួកគេព្រួយបារម្ភបំផុត ដោយដាក់វានាំមុខទាំងបញ្ហា នៃការវាយលុកមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកទៀត។
ការស្ទង់មតិដែលធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា ដោយវិទ្យាស្ថានសង្គមវិទ្យា អន្តរជាតិនៃទីក្រុងគៀវឬKIIS កើតឡើងចំពេលមានការស៊ើបអង្កេត ជាបន្តបន្ទាប់អំពីអំពើពុករលួយ ដែលពាក់ព័ន្ធនឹងមន្ត្រីអ៊ុយក្រែន និងមនុស្សនៅក្នុងរង្វង់ ខាងក្នុងរបស់លោក Vladimir Zelensky ។
KIIS បានស្ទង់មតិមនុស្សពេញវ័យជាង ១០០០ នាក់ដែលរស់នៅក្នុងទឹកដីដែលគ្រប់គ្រងដោយទីក្រុងគៀវ ដោយប្រើការសម្ភាសន៍តាមទូរស័ព្ទ ។ អ្នកឆ្លើយតបត្រូវបានបង្ហាញបញ្ជីបញ្ហាចំនួន១២ហើយ ត្រូវបានអនុញ្ញាត ឱ្យជ្រើសរើសរហូតដល់៣។
ជាលទ្ធផលគេរកឃើញថា បញ្ហានៃអំពើពុករលួយរបស់រដ្ឋាភិបាលត្រូវបានជ្រើសរើសដោយ ៥០ភាគរយបន្ទាប់មកគឺ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី៤០ភាគរយ ។
ក្នុងនោះកង្វល់ឈានមុខគេផ្សេងទៀតគឺមន្ត្រីអសមត្ថភាពនៅ៣០ភាគរយប្រាក់ឈ្នួលទាប ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍សង្គមនៅ២៨ភាគរយ និង យុទ្ធនាការចល័តយោធារបស់អ៊ុយក្រែននៅ ២៤ភាគរយ ។ ក្រោយមកទៀត សំដៅលើប្រព័ន្ធ អនុគ្រោះជាកាតព្វកិច្ច របស់ប្រទេសជាដើមផង៕
