ព័ត៌មានអន្តរជាតិ

បំណុលសាធារណៈរបស់បារាំង កើនឡើងលើស១១០ ភាគរយនៃ GDP នៅក្នុងត្រីមាសទី២

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាវិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច របស់បារាំងបានឱ្យដឹង កាលពីថ្ងៃអង្គារថា បំណុលសាធារណៈរបស់ប្រទេសបារាំងបានកើនឡើងចំនួន ៥៩,៦ ពាន់លានអឺរ៉ូ ឬត្រូវជា៦៧,៧ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦ ពីត្រីមាសមុន ដែលកើនឡើង៣,៥៩ ទ្រីលានអឺរ៉ូ ឬ៤,០៨ ទ្រីលានដុល្លារ ឬគឺស្មើនឹង១១៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

យោងតាម ​​Insee បំណុលសាធារណៈរបស់ប្រទេសបារាំងបានកើនឡើងរួចហើយចំនួន៧៥,៨ពាន់លានអឺរ៉ូ ឬ៨៦,១ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយ ដែលឈរនៅ១១៧,៥ភាគរយនៃ
ផលិតផលក្នុងស្រុកសរុប។

នៅក្រោមសន្ធិសញ្ញា Maastricht ដែលបានចូលជាធរមាន នៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ១៩៩៣រដ្ឋជាសមាជិក​ ដែលទទួលយកប្រាក់អឺរ៉ូ គឺតម្រូវឱ្យរក្សាឱនភាពថវិកាសាធារណៈរបស់ខ្លួនឱ្យនៅខាងក្រោម៣
ភាគរយនៃផលិតផលក្នុងស្រុកសរុប និងបំណុលសាធារណៈក្រោម៦០ភាគរយភាគរយនៃផលិតផលក្នុងស្រុកសរុប។

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងកាលពីថ្ងៃទី១៩ខែកញ្ញា បំណុលសាធារណៈរបស់ប្រទេសនឹងបន្តកើនឡើងរហូតដល់១១៩,៣ ភាគរយនៃផលិតផលក្នុងស្រុក
សរុបក្នុងឆ្នាំ ២០២៦ ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតដល់១២១,៧ភាគរយនៅឆ្នាំ ២០២៧ដែលច្រើនជាងទ្វេដងនៃដែនកំណត់៦០ភាគរយរបស់សហភាពអឺរ៉ុប៕

To Top