ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទួលបានសំណើរ ពីភាគីអាមេរិកនូវផែនការ សម្រាប់រយៈពេល៧ថ្ងៃ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់
លោកស្រី Fatemeh Mohajerani បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះបានទទួល
សំណើរបស់សហរដ្ឋអាមេរិកជាការឆ្លើយតប ទៅនឹងផែនការរយៈពេល៧ថ្ងៃរបស់ខ្លួនដើម្បីបញ្ចប់
អរិភាព និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម X លោកស្រី Mohajerani បាននិយាយថា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រកាសថាបានទទួលសំណើ
របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកមិញ។

អ៊ីរ៉ង់បានបង្ហាញពីផែនការរយៈពេល៧ថ្ងៃ ដើម្បីបញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz
ឡើងវិញទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅខាងក្រៅ
សម័យប្រជុំលើកទី៨១នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

កាលពីថ្ងៃទី២៨ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុង Tehran
និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបជាមួយនឹងរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះ
គ្មានមនុស្សបើកសំដៅលើមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយបាន
រឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅលើច្រកសមុទ្រ Hormuz៕

To Top