ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត លើកឡើងថាពិភពលោក កំពុងជួបវិបត្តិថាមពល ព្រមទាំងភាពមិនច្បាស់លាស់ នៃលទ្ធផលបន្តបន្ទាប់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud បាននិយាយកាលពីថ្ងៃពុធថា ពិភពលោកប្រឈមមុខនឹង វិបត្តិថាមពល ជាមួយនឹងលទ្ធផលមិនច្បាស់លាស់។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់ព្រះអង្គ ដែលសម្ពោធឆ្នាំទី៣ នៃសម័យប្រជុំលើកទី ៩របស់ក្រុមប្រឹក្សា Shura ក្នុងនាមជាស្តេច Salman bin Abdulaziz Al Saud ព្រះអង្គម្ចាស់បានកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីតបានជួយការពារ សន្តិសុខថាមពល ពិភពលោក ដោយរក្សាការផ្គត់ផ្គង់ ប្រេងទៅកាន់ទីផ្សារអន្តរជាតិ ទោះបីជាមានការកើនឡើង ក្នុងតំបន់ក៏ដោយ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍។
លោកបាននិយាយថា ព្រះរាជាណាចក្រក៏បានផ្តួចផ្តើមគំនិត បង្កើតសម្ព័ន្ធការពារដែនសមុទ្រពហុជាតិ ដើម្បីបង្កើនសន្តិសុខដែនសមុទ្រ ការពារផលប្រយោជន៍រួមនៅ ក្នុងគន្លងសមុទ្រអន្តរជាតិ និងទប់ស្កាត់ការប្រើប្រាស់ផ្លូវទាំងនោះជាឧបករណ៍នៃសម្ពាធនយោបាយ ឬសេដ្ឋកិច្ច។
ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត ក៏បានបន្ថែមដែរថា កំពុងធ្វើការជាមួយដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាត់បន្ថយការកើនឡើង និងកាត់បន្ថយភាពតានតឹង ក្នុងការស្វែងរកស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕
