ហេតុអ្វីបញ្ហាកង្វះ ខាតមីស៊ីលរបស់អាមេរិក បង្កើនហានិភ័យ នៃជម្លោះនៅច្រកសមុទ្រតៃវ៉ាន់?
បរទេស៖ ប្រសិនបើមានជម្លោះយោធាផ្ទុះឡើង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គេអាចនឹងឃើញមានការបាញ់ផ្លោងតបតគ្នា ដោយផ្ទាល់ រវាងប្រព័ន្ធរ៉ុក្កែតចល័ត (Mobile Rocket Systems) ដ៏ទំនើបចំនួន ២ គឺប្រព័ន្ធ HIMARS ដែលផលិត ដោយសហរដ្ឋអាមេរិក (ប្រើប្រាស់ដោយតៃវ៉ាន់) និងប្រព័ន្ធ PHL-16 (ឬហៅម្យ៉ាងទៀតថា PCL-191) របស់ចិនដីគោក នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
កោះតៃវ៉ាន់ ត្រៀមខ្លួននឹងទទួលបានប្រព័ន្ធរ៉ុក្កែត HIMARS ទាំង ២៩គ្រឿង ពីការបញ្ជាទិញដំណាក់កាលដំបូងរបស់ខ្លួន យ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំនេះ។

បន្ថែមពីលើនេះ កិច្ចព្រមព្រៀង ទិញប្រព័ន្ធរ៉ុក្កែតចំនួន ៨២គ្រឿង បន្ថែមទៀត ត្រូវបានអនុម័ត ដែលធ្វើឱ្យចំនួនផែនការ បញ្ជាទិញសរុបរបស់តៃវ៉ាន់កើនឡើងដល់ ១១១គ្រឿង។
ចំនួនប្រព័ន្ធ HIMARS របស់តៃវ៉ាន់ខាងលើនេះ គឺមិនបានរាប់បញ្ចូលប្រព័ន្ធ HIMARS របស់កងទ័ពសហរដ្ឋអាមេរិកផ្ទាល់ ដែលបានដាក់ពង្រាយ និងត្រៀមជើងព្រួល នៅក្នុងតំបន់រួចជាស្រេចនោះទេ។
ការប្រមូលផ្តុំ និងការពង្រាយ ប្រព័ន្ធរ៉ុក្កែតចល័ត ដ៏មានអានុភាពទាំងសងខាងនេះ បង្ហាញពីការត្រៀម លក្ខណៈយោធាកម្រិតខ្ពស់ ដែលធ្វើឱ្យហានិភ័យនៃការប្រឈមមុខ ដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ កាន់តែមានភាពតានតឹង និងគ្រោះថ្នាក់។
ប្រែសម្រួល៖ គីរី
