ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ប្ដេជ្ញាការពារសុវត្ថិភាពតំបន់ Kaliningrad ចំពេលមានភាពតានតឹង ជាមួយអង្គការណាតូ

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ី​ នឹងធានាឱ្យបាននូវសុវត្ថិភាព នៃតំបន់ Kaliningrad ដោយគ្មានការសង្ស័យឡើយ។

លោក Peskov បានប្រាប់អ្នក សារព័ត៌មានថា «Kaliningrad គឺជាផ្នែកមួយដ៏សំខាន់មិនអាច កាត់ផ្តាច់បានរបស់ប្រទេសរុស្ស៊ី។ វាគឺជាតំបន់ភាគខាងលិចបំផុតដ៏មានសារៈសំខាន់បំផុតរបស់យើង។ សំខាន់បំផុតនោះ​ គឺថា រុស្ស៊ីនឹងធានាឱ្យបាននូវសុវត្ថិភាព នៃតំបន់នេះស្របតាមច្បាប់ជាតិរបស់ខ្លួន»។

ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសបែលហ្ស៊ិកបានឱ្យដឹងថា រុស្ស៊ី​ បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងក្រសួងការបរទេសបែលហ្ស៊ិកថា សកម្មភាពអរិភាព របស់សម្ព័ន្ធភាពនេះនៅជិតតំបន់ Kaliningrad កំពុងបង្កើនហានិភ័យ នៃការប៉ះទង្គិចដោយអាវុធដោយផ្ទាល់ ដែលផ្តល់សិទ្ធិឱ្យរុស្ស៊ី អាចដាក់ពង្រាយអាវុធណាមួយ ដែលមាននៅក្នុងដៃ​ សម្រាប់គោលបំណងការពារខ្លួន។

លោកបានបន្ថែមថា សេចក្តីថ្លែងការណ៍អំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការការពារតំបន់ Kaliningrad មិនគួរត្រូវបានគេមើលឃើញថា ជាសកម្មភាពបង្កជម្លោះនោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top