ព័ត៌មានអន្តរជាតិ

តួគីនិងអ៊ីរ៉ង់​ ប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកវិស័យថាមពលរវាងគ្នា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសតួគីនិងប្រទេសអ៊ីរ៉ាក់គ្រោង
នឹងធ្វើឱ្យក្រុមការងាររួមគ្នាដើម្បីជំរុញគម្រោងនានាក្នុងវិស័យថាមពល រួមទាំងការពង្រីកបំពង់បង្ហូរ
ឧស្ម័ន Kirkuk-Ceyhan ទៅកាន់ Basra ។

ការប្រកាសនេះធ្វើឡើងដោយរដ្ឋមន្ត្រីថាមពលតួកគី និងធនធានធម្មជាតិលោក Alparslan Bayraktar
បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញ។

បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ Basim Mohammed Khudhair ក្នុងទីក្រុង Ankara លោក
Bayraktar បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកបំពង់
បង្ហូរប្រេង Kirkuk-Ceyhan ទៅកាន់ខេត្ត Basra នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ និងបង្កើនសមត្ថភាពរបស់
ខ្លួន ដោយពណ៌នាអំពីផែនការមានសារៈសំខាន់សម្រាប់ការបង្កើតជម្រើសដ៏រឹងមាំសម្រាប់តំបន់ឈូងសមុទ្រ និងច្រកសមុទ្រ
Hormuz ។

រដ្ឋមន្ត្រីតួគីបានបន្ថែមថា ប្រទេសទាំងពីរក៏មានគោលបំណងពង្រីកតួនាទីរបស់សាជីវកម្មប្រេងតួគីដែលគ្រប់គ្រងដោយរដ្ឋ
របស់តួគីលើសពីតំបន់ប្រេង Kirkuk ទៅកាន់វិស័យផ្សេងទៀតនៅទូទាំងប្រទេសអ៊ីរ៉ាក់។

គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ាក់ និងតួគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំនៅថ្ងៃទី ១ ខែសីហា ដើម្បីជំរុញការនាំ
ចេញប្រេងឆៅតាមរយៈបំពង់បង្ហូរប្រេង Kirkuk-Ceyhan ដោយកំណត់ទិសដៅលំហូរ ៧៥ម៉ឺន00 បារ៉ែលក្នុងមួយថ្ងៃ៕

To Top