ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីអឺរ៉ុបយល់ព្រមប្រើប្រាស់ស្តុក​ ប្រេងម៉ាស៊ូតបម្រុង‎

‎‎បរទេស: តម្លៃប្រេងឆៅនាពេលអនាគត (Crude futures) បានបិទក្នុងកម្រិតទាបជាងមុន បន្ទាប់ពីមេដឹកនាំអឺរ៉ុបបានយល់ព្រមតាមសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចេញស្តុកប្រេងម៉ាស៊ូត ដើម្បីទម្លាក់តម្លៃ និងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីសហរដ្ឋអាមេរិក។
‎
‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេង Brent បានបិទដោយថយចុះ ៦ សេន ឬ ០,០៦% មកនៅត្រឹម ១០២,២៥ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេង WTI បានបិទដោយថយចុះ ១,៧៦ ដុល្លារ ឬ ១,៩០% មកនៅត្រឹម ៩១,១១ ដុល្លារក្នុងមួយបារ៉ែល។
‎
‎សម្រាប់សប្តាហ៍នេះ តម្លៃប្រេង Brent បានកើនឡើង ០,១១% ខណៈដែលតម្លៃប្រេង WTI បានធ្លាក់ចុះ ១,៦%។
‎
‎ប្រភពព័ត៌មានមួយដែលដឹងពីព័ត៌មានលម្អិតនៃការពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើសំណើរបស់ប្រទេសបារាំងក្នុងការបញ្ចេញស្តុកប្រេងម៉ាស៊ូតបន្ថែម។
‎
‎‎ប្រែសម្រួល: ណៃ តុលា

To Top