លោក Elon Musk ប្រកាសលុបបំបាត់ពាក្យ «AI» ខណៈផ្នែក AI របស់ SpaceX ប្តូរឈ្មោះថ្មី ស្របតាមបទបញ្ជារបស់លោក Trump
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk កំពុងរៀបចំប្តូរឈ្មោះផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីមានបទបញ្ជាប្រតិបត្តិពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន ដែលតម្រូវឱ្យប្តូរការហៅពាក្យ AI (Artificial Intelligence) ទៅជា «Super Intelligence» ឬហៅកាត់ថា SI វិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន FoxNews ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
លោក Musk បានបញ្ជាក់ប្រាប់យ៉ាងច្បាស់នៅក្នុងការបង្ហោះលើបណ្តាញសង្គម X (អតីត Twitter) ពេលឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ម្នាក់ថា ផ្នែក SpaceXAI របស់លោក នឹងត្រូវប្តូរឈ្មោះជាផ្លូវការទៅជា SpaceXSI។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រ លោកបានយល់ព្រមយ៉ាងពេញទំហឹងដោយបញ្ជាក់ថា៖ “បាទ! យើងនឹងធ្វើការផ្លាស់ប្តូរមួយនេះ”។
បន្ថែមពីនេះ នៅក្នុងការបង្ហោះមួយផ្សេងទៀត មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានសង្កត់ធ្ងន់ពីជំហររបស់ខ្លួនថា៖ “លែងមាន AI ទៀតហើយ។ ប្រើ SI គឺល្អជាង”៕
ប្រែសម្រួល៖ គីរី
