ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ ទៅលើនាវាដឹកទំនិញ២គ្រឿង របស់អ៊ុយក្រែន នៅសមុទ្រខ្មៅ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស នៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ លើនាវាដឹកទំនិញរបស់អ៊ុយក្រែន ចំនួនពីរគ្រឿងនៅក្នុងសមុទ្រខ្មៅ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី ក៏បានវាយប្រហារចំទីតាំងស្តុកប្រេងឥន្ធនៈនៅឯកំពង់ផែ Chornomorsk ដែលមានគោលបំណងផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំងនាវាដឹកទំនិញស្ងួតមួយគ្រឿងដែលកំពុងដឹកជញ្ជូនសម្ភារៈយោធា។

យោងតាមសេចក្តីថ្លែងការណ៍មួយ នាវាដឹកទំនិញស្ងួតមួយគ្រឿងទៀតដែលដឹកជញ្ជូនសម្ភារៈយោធា ក៏ត្រូវបានវាយប្រហារនៅភាគខាងត្បូងនៃទីក្រុង Odesa ផងដែរ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានឱ្យដឹងដែរថា ស្ថានីយបំប្លែងថាមពលអគ្គិសនី Kochetok នៅក្នុងតំបន់ Kharkiv ក៏ត្រូវបានវាយប្រហារផងដែរ។

To Top