លោក ត្រាំ និយាយថា លោកមិនជឿថា ប្រទេសចិន និងរុស្ស៊ី កំពុងជួយប្រទេសអ៊ីរ៉ង់ នោះទេ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីយប់ថ្ងៃចន្ទថា លោកមិនជឿថាប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់នោះទេ ដោយលោកបន្ថែមថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេជួយគាំទ្រទីក្រុងតេហេរ៉ង់។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា លោកបានឃើញការលើកឡើងពីសំណាក់អ្នករិះគន់ និងគូប្រជែងរបស់លោក ដែលថាប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់នោះទេ។
លោក ត្រាំ បានសរសេរថា៖ «ប្រសិនបើពួកគេពិតជាជួយមែននោះ វាគឺស្ថិតក្នុងកម្រិតទាបបំផុត ប៉ុន្តែខ្ញុំមិនជឿថាពួកគេកំពុងធ្វើបែបនេះទាល់តែសោះ។ ពួកគេនឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយយើងនឹងដឹងរឿងនេះយ៉ាងឆាប់រហ័ស»។
កាលពីខែកក្កដា លោក ត្រាំ បានថ្លែងថា លោកជឿជាក់ថាប្រទេសចិន និងរុស្ស៊ីនឹងមិនជួយទីក្រុងតេហេរ៉ង់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែលោកក៏បានព្រមានថា ប្រសិនបើពួកគេចូលរួមពាក់ព័ន្ធ «វានឹងក្លាយជារឿងអាក្រក់បំផុតសម្រាប់ពួកគេ»។
សូមជម្រាបថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្លាក់ចូលក្នុងសង្គ្រាមចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់ បានឆ្លើយតបវិញដោយការវាយប្រហារ ទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាទីតាំងមូលដ្ឋានយោធារបស់អាមេរិក។ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ព្រមទាំងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់លាននាក់ទៀតត្រូវភៀសខ្លួនចេញពីលំនៅឋាន។
ប្រែសម្រួលៈ តុលា
