ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បង្កើនការនាំចូលម្រេចពីវៀតណាម និងកាត់បន្ថយការទិញយ៉ាងច្រើន ពីប្រភពផ្សេងទៀត

បរទេស៖ សហរដ្ឋអាមេរិកនាំចូលម្រេចវៀតណាម បានកើនឡើង ២២,១% ធៀបនឹងឆ្នាំមុន ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៦ ខណៈពេលដែលការទិញពីប្រទេសផ្សេងទៀតបានធ្លាក់ចុះចន្លោះពី ១៧% ទៅ ៥៩%។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា យោងតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បរិមាណនាំចេញរបស់វៀតណាមមានចំនួន ៤៤.១០០ តោនក្នុងអំឡុងពេលនោះ ដោយតម្លៃបានកើនឡើង ២១% ដល់ ៣៣១ លានដុល្លារអាមេរិក។

បើគិតជាបរិមាណ វៀតណាមបានគ្របដណ្តប់ ៨០,៤% នៃការនាំចូលសរុបចំនួន ៥៤.៩០០ តោនរបស់សហរដ្ឋអាមេរិក ដែលកើនឡើងពីកម្រិត ៦៩% កាលពីមួយឆ្នាំមុន។ ជារួម សហរដ្ឋអាមេរិកបាននាំចូលម្រេចដែលមានតម្លៃ ៤០៧ លានដុល្លារក្នុងរយៈពេល ៧ ខែនោះ ដែលកើនឡើង ៥,៤%។

ការនាំចូលពីប្រទេសផ្គត់ផ្គង់សំខាន់ៗពីរផ្សេងទៀត គឺឥណ្ឌូណេស៊ី និងឥណ្ឌា បានធ្លាក់ចុះ ៥៩,៣% និង ១៧,២% គិតជាបរិមាណ។

ការនាំចេញពីប្រទេសប្រេស៊ីល និងចិនបានកើនឡើង ៦,៨% និង ៤,៨% ប៉ុន្តែប្រទេសទាំងពីរនេះគ្របដណ្តប់ត្រឹមតែ ៤% និង ០,៩% ប៉ុណ្ណោះនៃការផ្គត់ផ្គង់សរុប។
ប្រែសម្រួលៈ តុលា

To Top