ព័ត៌មានអន្តរជាតិ

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកថា លោក ត្រាំ ក្បត់អ៊ុយក្រែន និងជំរុញឱ្យលោកបោះបង់ចោល កិច្ចព្រមព្រៀង ប្រេងម៉ាស៊ូតជាមួយរុស្ស៊ី

បរទេស៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ១២ រូប ដែលមានគណបក្សទាំងពីរ បានជំរុញឱ្យលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀង ប្រេងម៉ាស៊ូតជាមួយរុស្ស៊ី ដោយអះអាងថា កិច្ចព្រមព្រៀងនឹងវានឹងក្បត់អ៊ុយក្រែន ខណៈពេលមានការប្រឹងប្រែង តិចតួចណាស់ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថាការសម្រេចចិត្តលើកទណ្ឌកម្មលើការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី ដែលបានប្រកាសនៅថ្ងៃទី ៩ ខែតុលា ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិក ភ្ញាក់ផ្អើល ដោយបានបញ្ឆេះជម្លោះជាសាធារណៈរបស់លោក ត្រាំ ជាមួយមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឡើងវិញ។

ជម្លោះនេះកើតឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា ដោយពួកសាធារណរដ្ឋកំពុងស្វែងរកការរក្សាការគ្រប់គ្រងសភា។

នៅក្នុងលិខិតមួយដែលបានផ្ញើ កាលពីថ្ងៃអង្គារ សមាជិកព្រឹទ្ធសភាបានអះអាងថា “ការផ្តល់លទ្ធភាពដល់ទីក្រុងមូស្គូ ក្នុងការលក់ប្រេងម៉ាស៊ូត របស់រុស្ស៊ីដោយសេរីនៅក្នុងទីផ្សារពិភពលោកធ្វើឱ្យខូចខាតដល់ផលប្រយោជន៍សន្តិសុខអាមេរិក និងជាការក្បត់ប្រជាជនអ៊ុយក្រែន”។ ពួកគេបានអះអាងថា ចលនានេះនឹងមាន “ផលប៉ះពាល់តិចតួចលើតម្លៃប្រេងឥន្ធនៈ ” ខណៈដែលប្រាក់ចំណូល នឹងអនុញ្ញាតឱ្យរុស្ស៊ី ផ្តល់មូលនិធិដល់ប្រតិបត្តិការ យោធារបស់ខ្លួននៅអ៊ុយក្រែន និង “ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង”។

To Top