ព័ត៌មានអន្តរជាតិ

ជនជាតិថៃ ៣០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងបណ្តាញលាងលុយ ត្រូវប៉ូលីសថៃចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិតម្លៃជាង ៥០០លានបាត

បរទេស៖ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៣៩នាក់ និងរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ៥០០លានបាត នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនៅតាមខេត្តចំនួន ១១ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីឆបោកការវិនិយោគតាមអ៊ីនធឺណិត និងបណ្តាញលាងលុយឆ្លងដែន។

យោងតាមសារព័ត៌មាន The Thaiger ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា ប្រតិបត្តិការនេះត្រូវបានប្រកាសកាលពីម្សិលមិញ ថ្ងៃទី១៣ ខែតុលា ដោយផ្តោតលើទីតាំងចំនួន ២៧ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានរកឃើញប្រតិបត្តិការហិរញ្ញវត្ថុ គួរឱ្យសង្ស័យដែលពាក់ព័ន្ធ នឹងជនជាតិចិនដែលមានទិដ្ឋាការប្រភេទ “Thailand Privilege” ដែលជាទិដ្ឋាការសិទ្ធិពិសេស សម្រាប់ការស្នាក់នៅរយៈពេលវែង។ ប៉ូលិសបានបញ្ជាក់ថា បណ្តាញនេះមានជាប់ពាក់ព័ន្ធនឹងគម្រោងឆបោកការជួញដូរភាគហ៊ុន និងសកម្មភាពលាងលុយ។

ក្នុងចំណោមជនសង្ស័យទាំងនោះ រួមមានជនជាតិថៃ ៣០នាក់ ជនជាតិចិន ៨នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់។ ប៉ូលិសបានរឹបអូសអចលនទ្រព្យប្រណីតៗ យានយន្ត ប្រាក់សុទ្ធ រូបិយប័ណ្ណគ្រីបតូ (cryptocurrency) និងវត្ថុមានតម្លៃផ្សេងទៀតក្នុងអំឡុងពេលចុះបង្ក្រាបនោះ។
ប្រែសម្រួលៈ តុលា

To Top