លោក ណេតាន់យ៉ាហ៊ូ កំពុងស្វែងរកប្រជាប្រិយភាព មុនការបោះឆ្នោត ដោយព្រមានបេីកការវាយប្រហារមុនលេីអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេាន់យ៉ាហ៊ូ បានឧ្យដឹងថា ការបើកការវាយប្រហារមុន ទៅលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតសភាថ្ងៃទី ២៧ ខែតុលា នឹងជារឿង «មិនសូវសមស្រប» សម្រាប់អ៊ីស្រាអែល ខណៈដែលលោកបានព្រមានអំពីលទ្ធភាពនៃការវាយប្រហារ មកលើប្រទេសនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ថ្លែងទៅកាន់វិទ្យុកងទ័ពអ៊ីស្រាអែល លោក ណេាន់យ៉ាហ៊ូ បានលេីកឡេីងថា ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងព្យាយាមបាញ់រ៉ុក្កែត និងធ្វើការវាយប្រហារមកលើអ៊ីស្រាអែល។
ថ្មីៗនេះ លោក ណេតាន់យ៉ាហ៊ូ បានធ្វើការព្រមានស្រដៀងគ្នានេះ ជាច្រើនលើកមកហើយ។ កាលពីថ្ងៃទី ២៩ ខែកញ្ញា លោកបានលើកឡើងថា មានសញ្ញាបង្ហាញថា សត្រូវរបស់អ៊ីស្រាអែល អាចនឹងព្យាយាមធ្វើការវាយប្រហារ នៅមុនការបោះឆ្នោត ដោយលោកបានព្រមានថា «កុំមកលេងសើចជាមួយយើងឱ្យសោះ។ ដៃដ៏វែងរបស់យើងនឹងអាច ទៅដល់ពួកអ្នកគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
លោក ណេតាន់យ៉ាហ៊ូ កំពុងស្វែងរកការជាប់ឆ្នោត សម្រាប់អាណត្តិទី ៧ ដែលជាកំណត់ត្រា មួយនៅក្នុងការបោះ ឆ្នោតខែតុលា របស់អ៊ីស្រាអែល ខណៈដែលការស្ទង់មតិបង្ហាញថា គណបក្ស Likud របស់លោកកំពុងមានសំឡេងគាំទ្រ តាមពីក្រោយគូប្រជែងសំខាន់របស់ខ្លួន ដែលជាគណបក្សកណ្តាលនិយម៕
ប្រែសម្រួល ឈូក បូរ៉ា
