ប្រទេសបង់ក្លាដែស ជាប់ចំណាត់ថ្នាក់ទី ៨៤ នៅក្នុងសន្ទស្សន៍ភាព អត់ឃ្លានសកល ឆ្នាំ ២០២៦
ដាកា៖ ប្រទេសបង់ក្លាដែសបានជាប់ចំណាត់ថ្នាក់ទី ៨៤ នៅក្នុងសន្ទស្សន៍ភាពអត់ឃ្លានសកល ឆ្នាំ ២០២៦ ដោយទទួលបានពិន្ទុ ១៩.២ ដែលចាត់ទុកប្រទេសនេះ ស្ថិតក្នុងកម្រិតភាពអត់ឃ្លាន «មធ្យម»។
សន្ទស្សន៍ Global Hunger Index ឆ្នាំ ២០២៦ បានដាក់ប្រទេសបង់ក្លាដែសនៅចំណាត់ថ្នាក់ទី ៨៤ ក្នុងចំណោមប្រទេសចំនួន ១២២ ដោយបានពណ៌នាអំពីវឌ្ឍនភាពរយៈពេលវែងរបស់ប្រទេសនេះថាជា «សមិទ្ធផលមួយសម្រាប់មនុស្សមួយជំនាន់»។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ បានគូសបញ្ជាក់ថា ភាពអត់ឃ្លានជាសកលកំពុងកើនឡើងវិញ ដោយសារកត្តាជម្លោះនានាដែលកើតឡើងត្រួតស៊ីគ្នា ផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា
