ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យថ្មីសេតវិមាន លោកស្រី Katie Zacharia បានចុះចេញពីតំណែង បន្ទាប់ពីចូលធ្វើការរយៈពេល៥ថ្ងៃ‎

‎‎បរទេស៖ សេតវិមានបានបញ្ជាក់ កាលពីថ្ងៃសុក្រថា លោកស្រី Katie Zacharia បានចុះចេញពីតំណែងជាលេខាធិការ សារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីបានធ្វើការរយៈពេលប្រាំថ្ងៃ។
‎
‎យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយម Zacharia បានប្រឈមមុខនឹងការរិះគន់យ៉ាងទូលំទូលាយជុំវិញការដោះស្រាយការផ្សាយព័ត៌មានលើកដំបូងរបស់លោកស្រី និងការចោទប្រកាន់ថា លោកស្រីបានបំភាន់ព័ត៌មាន សម្ងាត់ផ្លូវច្បាប់។
‎
‎លោក Trump បានដាក់ការសង្ស័យលើអនាគត របស់លោកស្រី Zacharia ក្នុងតួនាទីនេះ ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅសេតវិមាន។
‎
‎ប៉ុន្មានម៉ោងក្រោយមក នាយកទំនាក់ទំនងសេតវិមានលោក Steven Cheung បាននិយាយថា លោកស្រី Zacharia នឹង “ផ្លាស់ប្តូរទៅជាតួនាទីថ្មីដែលនឹងត្រូវប្រកាសនៅពេលក្រោយ” ។
‎
‎យោងតាមកាសែត New York Times បានឲ្យដឹងថា លោកស្រី Zacharia បានអានខ្លឹមសារពីឯកសារ ដែលបានរៀបចំទុក ជាមុនស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានលើកដំបូង និងជាលើកចុងក្រោយ របស់លោកស្រីកាលពីថ្ងៃអង្គារ ហើយបានបញ្ចប់វគ្គសួរ-ឆ្លើយ បន្ទាប់ពីដំណើរការបានត្រឹមតែ ៥ នាទីកន្លះប៉ុណ្ណោះ។ លើសពីនេះ អ្នករិះគន់ បានចោទប្រកាន់លោកស្រីថា បានអះអាងមិនត្រឹមត្រូវថាខ្លួនជាមេធាវី បន្ទាប់ពីលោកស្រីមិន អាចបញ្ជាក់បានថា តើលោកស្រីបានប្រឡងជាប់វិញ្ញាបនបត្រមេធាវីនៅសហរដ្ឋអាមេរិកដែរឬទេ។ ក្រោយមក លោកស្រី Zacharia បានអះអាងថា លោកស្រីបានប្រឡង ជាប់វិញ្ញាបនបត្រមេធាវីនៅប្រទេសចិន ដែលជាកន្លែងលោកស្រី ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនច្បាប់មួយ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កាលពីអំឡុងទសវត្សរ៍ឆ្នាំ ២០១០។
‎‎ប្រែសម្រួល: ណៃ តុលា
‎

To Top