លោក ម៉ាក្រុង ប្តេជ្ញាចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអ្នកបង្កអំពើហិង្សា ក្នុងការតវ៉ានៅប្រទេសបារាំង
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានសន្យាថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំង នឹងអ្នកដែលទទួលខុសត្រូវ ចំពោះអំពើហិង្សាក្នុងអំឡុងពេលនៃការតវ៉ាទូទាំងប្រទេសនៅថ្ងៃសៅរ៍។
លោក ម៉ាក្រុង បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “អ្នកដែលបំផ្លាញត្រូវតែបង់ប្រាក់។ អ្នកដែលលួចប្លន់ត្រូវតែសងប្រាក់វិញ” ដោយសន្យាថា នឹងចាត់វិធានការផ្លូវច្បាប់លើបទល្មើស ដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃអំពើហិង្សា។
លោកបានសម្តែងការគាំទ្រដល់មន្ត្រីអនុវត្តច្បាប់ មន្ត្រីជាប់ឆ្នោត និងអ្នកលក់ដូរដែលរងផលប៉ះពាល់ដោយអំពើហិង្សា ដោយបន្ថែមថា នាយករដ្ឋមន្ត្រី Sebastien Lecornu នឹងធ្វើជាប្រធានអង្គភាពវិបត្តិមួយនៅថ្ងៃចន្ទ ដើម្បីប្រមូលផ្តុំ “ជំនួយដែលអាចធ្វើទៅបានលឿនបំផុត” និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់។
លោកបានអំពាវនាវ ឱ្យរដ្ឋាភិបាលទាញយកមេរៀនទាំងអស់ពីអំពើហិង្សានៅថ្ងៃសៅរ៍ ជាពិសេសទាក់ទង នឹងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងការរំពឹងទុក ដើម្បីធានាថាឧប្បត្តិហេតុបែបនេះ “មិនអាចកើតឡើងម្តងទៀតបាននោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
