លោក Macron បដិសេធការស្នើសុំលាលែង ពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្នើឱ្យលោក Nunez រៀបចំយុទ្ធសាស្ត្រថ្មីៗឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាជន ដែលឆ្លៀតឱកាសលួចប្លន់
បរទេស៖ ការិយាល័យប្រធានាធិបតីបារាំង (Elysee) បានឱ្យដឹងនៅថ្ងៃចន្ទថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធសំណើលាលែង ពីតំណែង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បន្ទាប់ពីមានអំពើហិង្សាចលាចលយ៉ាង ទូលំទូលាយកាលពីចុងសប្តាហ៍កន្លងទៅ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា ការតវ៉ាទាំងនេះបានផ្ទុះឡើង ដោយសារកំហឹងរបស់សាធារណជនចំពោះការកើនឡើង នៃថ្លៃចំណាយក្នុងការរស់នៅ សេវាសាធារណៈដែលមិនមានប្រសិទ្ធភាព និងស្ថានភាពនៃសាលារៀននានា ។
ការិយាល័យប្រធានាធិបតី បានបន្ថែមថា លោក Macron បានស្នើឱ្យលោក Nunez បន្តបំពេញតួនាទី ដើម្បីធានាថាខ្សែចាត់តាំងបញ្ជាការ នៅក្នុងកងកម្លាំងប៉ូលិស និងកងកម្លាំងសន្តិសុខនៅតែដំណើរការដដែល។ លើសពីនេះ លោក Macron ក៏បានស្នើឱ្យលោក Nunez រៀបចំយុទ្ធសាស្ត្រថ្មីៗឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាជនដែលឆ្លៀតឱកាសលួចប្លន់ទ្រព្យសម្បត្តិផងដែរ។
សូមជម្រាបថា ការតវ៉ាទូទាំងប្រទេស បានប្រែក្លាយទៅជាអំពើហិង្សាចលាចលកាលពីថ្ងៃសៅរ៍ ដោយមានការដុតបំផ្លាញសាលាក្រុង ការលួចប្លន់នៅតាមហាងទំនិញ និង ការគូរគំនូរឬសរសេរអក្សរផ្ដេសផ្ដាសលើអគារនានា ខណៈដែលក្រុមអ្នកបង្កហិង្សា បានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងទីក្រុងផ្សេងៗ។
