ព័ត៌មានអន្តរជាតិ

បទវិភាគ​៖ជំរុញ​ការ​ធ្វើ​“យោធូបនីយកម្ម​​ឡើងវិញ”តាម​រយៈការ​សែន​ស្តូប​យ៉ាស៊ូ​គូនី​៖ គួរ​ប្រុងប្រយ័ត្ន​ចំពោះ“​​យោធានិយម​បែប​ថ្មី”​របស់ជប៉ុន​

    នៅថ្ងៃទី១៧ និង​ថ្ងៃទី១៩​ខែតុលា ​លោកស្រី Sanae ​Takaichi ​នាយករដ្ឋមន្ត្រីជប៉ុន​បាន​ទៅ​ដាក់​សំណែន​និង​ចូល​បច្ច័យនៅ​​ស្តូប​យ៉ាស៊ូគូនី ។ ​ក្រៅពីនេះ ​មន្ត្រីនៃគណៈរដ្ឋមន្ត្រី​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សសេរី​ប្រជាធិបតេយ្យជប៉ុន​ជាច្រើនរូប​ក៏​បាន​ទៅសែន​ស្តូប​យ៉ាស៊ូគូនី​ផងដែរ ។ ​នៅក្នុងឆ្នាំពិសេស​ដែលជា​ខួបទី៨០ឆ្នាំនៃ​ការបើកសវនាការ​ជំនុំជម្រះ​នៅ​ក្រុងតូក្យូ អ្នកនយោបាយ​ជប៉ុនបាន​ទៅ“​គោរព​វិញ្ញាណក្ខន្ធ​”នៅ​ស្តូប​យ៉ាស៊ូគូនី​​ជា​បន្ត​បន្ទា​ប់ ​ដែលបាន​លាតត្រដាង​ចេតនា​អាក្រក់ស្មោកគ្រោក​ក្នុង​ការដោះសារ​ឧក្រិដ្ឋជន​សង្គ្រាម​ការឈ្លានពាន​និងក្រាល​ផ្លូវ​​សម្រាប់​“ការ​ធ្វើ​យោធូបនីយកម្ម​​ឡើងវិញ” ។     ដូចដែល​អ្នកគ្រប់ៗ​ដឹងជាទូទៅ​ ​ស្តូបយ៉ាស៊ូគូនី​មិនមែនជា​កន្លែងគោរពបូជា​សាសនា​ធម្ម​តា​នោះទេ ប៉ុន្តែតាម​ការពិតគឺជា “ស្តូប​ឧក្រិដ្ឋជន​សង្គ្រាម” ។ ​បន្ទាប់ពី​ជប៉ុនចុះចាញ់ ការ​ជំនុំ​ជម្រះក្រុង​តូក្យូបានធ្វើ​ឱ្យ​ឧក្រិដ្ឋជន​សង្គ្រាម​ទាំងនេះត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ភាព​អាម៉ាសនៃ​ប្រ​វត្តិ​សាស្រ្ត​មនុស្ស​ជាតិ​ជារៀងរហូត ​ដោយផ្អែកលើ​ភស្តុតាងដ៏​ច្រើន​សន្ធិកសន្ធាប់​និង​តក្ក​វិជ្ជា​ច្បាប់ដ៏រឹងមាំ​ ដែល​បាន​គាំពារ​ភាព​សច្ច​យុត្តិធម៌ និងបង្កើត​​មូលដ្ឋានគ្រឹះ​​ផ្នែកច្បាប់​សម្រាប់​សណ្តាប់ធ្នាប់​អន្តរជាតិ​​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​២ ។     ប៉ុន្តែដោយសារ​​មូលហេតុ​ប្រវត្តិសាស្ត្រ ​យោធានិយម​ជប៉ុន​មិនត្រូវបាន​ជម្រះបញ្ជី​ឱ្យជ្រះ​ស្រ​ឡះ​ទេ ។ ​ទន្ទឹមនឹង​កម្លាំងស្តាំនិយម​ជប៉ុនដែល​ខិតខំជំរុញ​“ការកែតម្រូវ​និយម​ខាង​ប្រវត្តិ​សា​ស្ត្រ” អ្នកនយោបាយ​ជប៉ុនបាន​ទៅសែន​ស្តូប​យ៉ាស៊ូគូនី​ជា​បន្ត​បន្ទាប់។ ធាតុពិត​វា​គឺ​ចង់​បដិ​សេធ​ចំពោះ​សេចក្តីសម្រេច​ជាប្រវត្តិសាស្ត្រនៃ​សវនាការ​ក្រុងតូក្យូ​និង​រំលោភ​បំពាន​យុត្តិធម៌​អន្តរជាតិ​និងសតិ​សម្បជញ្ញៈ​របស់​មនុស្សជាតិ​។   ​  ក្នុង​រយៈពេល​ជា​ច្រើនឆ្នាំ​កន្លងទៅនេះ ​កម្លាំងស្តាំនិយម​ជប៉ុនបានបន្ត​បំភ្លៃ​ប្រវត្តិសាស្ត្រ​ឈ្លា​ន​ពាន​និងបដិសេធ​ចំពោះ​ទំនួលខុសត្រូវ​នៃអំពើ​ឈ្លានពាន​តាមរយៈ​មធ្យោបាយដូចជា ការ​កែបំភ្លៃ​សៀវភៅសិក្សា​និងរៀបចំ​សកម្មភាព​នយោបាយជា​ដើម​ ដើម្បី​បំភ្លៃ​ការឈ្លាន​ពាន​​ប្រទេសអាស៊ី​នានាថាជា “ការរំដោះ​អាស៊ី” ហើយ​និយាយបំផ្លើសថា ការបង្ខំ​យកស្ត្រី​បម្រើផ្លូវ​ភេទក្នុង​កងទ័ព​និងហេតុការណ៍​សម្លាប់រង្គាល​នៅក្រុង ​Nanjing ​គឺ​ជា “រឿងប្រឌិត​ដែល​គ្មានភស្តុតាង​ច្បាស់លាស់” ព្រមទាំង​ប្រកាសយ៉ាង​កម្រោល​ថា ការ​ជំនុំជម្រះក្រុង​តូក្យូ​គឺ​ជា “ការ​កាត់​ក្តី​របស់​អ្នកឈ្នះលើ​អ្នកចាញ់” ។     អ្វីដែលគួរ​ឱ្យ​ប្រុងប្រយ័ត្ន​គឺ ​ការមួល​បង្កាច់​និង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កាន់តែ​ខ្លាំងឡើងៗ​​របស់​កម្លាំង​ស្តាំនិយម​ជប៉ុន​បានផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​ជា​មួយ​គោលដៅ​ជាក់ស្តែងស្តីពី​ការ​ពន្លឿន​ “ការ​ធ្វើ​យោធូបនីយកម្ម​​​ឡើងវិញ​”របស់ជប៉ុន ។ ពេលថ្មីៗ​កន្លងទៅនេះ ​លោកស្រី San​ae Takaichi ​បានលើកឡើង​ម្តងទៀត​នៅក្នុង​ការជជែក​ដេញដោលជា​ទូទៅនៃ​មហា​សន្និ​បាត​អង្គការ​សហប្រជាជាតិ​អំពីការលុបចោល​…

    នៅថ្ងៃទី១៧ និង​ថ្ងៃទី១៩​ខែតុលា ​លោកស្រី Sanae ​Takaichi ​នាយករដ្ឋមន្ត្រីជប៉ុន​បាន​ទៅ​ដាក់​សំណែន​និង​ចូល​បច្ច័យនៅ​​ស្តូប​យ៉ាស៊ូគូនី ។ ​ក្រៅពីនេះ ​មន្ត្រីនៃគណៈរដ្ឋមន្ត្រី​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សសេរី​ប្រជាធិបតេយ្យជប៉ុន​ជាច្រើនរូប​ក៏​បាន​ទៅសែន​ស្តូប​យ៉ាស៊ូគូនី​ផងដែរ ។ ​នៅក្នុងឆ្នាំពិសេស​ដែលជា​ខួបទី៨០ឆ្នាំនៃ​ការបើកសវនាការ​ជំនុំជម្រះ​នៅ​ក្រុងតូក្យូ អ្នកនយោបាយ​ជប៉ុនបាន​ទៅ“​គោរព​វិញ្ញាណក្ខន្ធ​”នៅ​ស្តូប​យ៉ាស៊ូគូនី​​ជា​បន្ត​បន្ទា​ប់ ​ដែលបាន​លាតត្រដាង​ចេតនា​អាក្រក់ស្មោកគ្រោក​ក្នុង​ការដោះសារ​ឧក្រិដ្ឋជន​សង្គ្រាម​ការឈ្លានពាន​និងក្រាល​ផ្លូវ​​សម្រាប់​“ការ​ធ្វើ​យោធូបនីយកម្ម​​ឡើងវិញ” ។
    ដូចដែល​អ្នកគ្រប់ៗ​ដឹងជាទូទៅ​ ​ស្តូបយ៉ាស៊ូគូនី​មិនមែនជា​កន្លែងគោរពបូជា​សាសនា​ធម្ម​តា​នោះទេ ប៉ុន្តែតាម​ការពិតគឺជា “ស្តូប​ឧក្រិដ្ឋជន​សង្គ្រាម” ។ ​បន្ទាប់ពី​ជប៉ុនចុះចាញ់ ការ​ជំនុំ​ជម្រះក្រុង​តូក្យូបានធ្វើ​ឱ្យ​ឧក្រិដ្ឋជន​សង្គ្រាម​ទាំងនេះត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ភាព​អាម៉ាសនៃ​ប្រ​វត្តិ​សាស្រ្ត​មនុស្ស​ជាតិ​ជារៀងរហូត ​ដោយផ្អែកលើ​ភស្តុតាងដ៏​ច្រើន​សន្ធិកសន្ធាប់​និង​តក្ក​វិជ្ជា​ច្បាប់ដ៏រឹងមាំ​ ដែល​បាន​គាំពារ​ភាព​សច្ច​យុត្តិធម៌ និងបង្កើត​​មូលដ្ឋានគ្រឹះ​​ផ្នែកច្បាប់​សម្រាប់​សណ្តាប់ធ្នាប់​អន្តរជាតិ​​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​២ ។
    ប៉ុន្តែដោយសារ​​មូលហេតុ​ប្រវត្តិសាស្ត្រ ​យោធានិយម​ជប៉ុន​មិនត្រូវបាន​ជម្រះបញ្ជី​ឱ្យជ្រះ​ស្រ​ឡះ​ទេ ។ ​ទន្ទឹមនឹង​កម្លាំងស្តាំនិយម​ជប៉ុនដែល​ខិតខំជំរុញ​“ការកែតម្រូវ​និយម​ខាង​ប្រវត្តិ​សា​ស្ត្រ” អ្នកនយោបាយ​ជប៉ុនបាន​ទៅសែន​ស្តូប​យ៉ាស៊ូគូនី​ជា​បន្ត​បន្ទាប់។ ធាតុពិត​វា​គឺ​ចង់​បដិ​សេធ​ចំពោះ​សេចក្តីសម្រេច​ជាប្រវត្តិសាស្ត្រនៃ​សវនាការ​ក្រុងតូក្យូ​និង​រំលោភ​បំពាន​យុត្តិធម៌​អន្តរជាតិ​និងសតិ​សម្បជញ្ញៈ​របស់​មនុស្សជាតិ​។
  ​  ក្នុង​រយៈពេល​ជា​ច្រើនឆ្នាំ​កន្លងទៅនេះ ​កម្លាំងស្តាំនិយម​ជប៉ុនបានបន្ត​បំភ្លៃ​ប្រវត្តិសាស្ត្រ​ឈ្លា​ន​ពាន​និងបដិសេធ​ចំពោះ​ទំនួលខុសត្រូវ​នៃអំពើ​ឈ្លានពាន​តាមរយៈ​មធ្យោបាយដូចជា
ការ​កែបំភ្លៃ​សៀវភៅសិក្សា​និងរៀបចំ​សកម្មភាព​នយោបាយជា​ដើម​ ដើម្បី​បំភ្លៃ​ការឈ្លាន​ពាន​​ប្រទេសអាស៊ី​នានាថាជា “ការរំដោះ​អាស៊ី” ហើយ​និយាយបំផ្លើសថា ការបង្ខំ​យកស្ត្រី​បម្រើផ្លូវ​ភេទក្នុង​កងទ័ព​និងហេតុការណ៍​សម្លាប់រង្គាល​នៅក្រុង ​Nanjing ​គឺ​ជា “រឿងប្រឌិត​ដែល​គ្មានភស្តុតាង​ច្បាស់លាស់” ព្រមទាំង​ប្រកាសយ៉ាង​កម្រោល​ថា ការ​ជំនុំជម្រះក្រុង​តូក្យូ​គឺ​ជា “ការ​កាត់​ក្តី​របស់​អ្នកឈ្នះលើ​អ្នកចាញ់” ។
    អ្វីដែលគួរ​ឱ្យ​ប្រុងប្រយ័ត្ន​គឺ ​ការមួល​បង្កាច់​និង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កាន់តែ​ខ្លាំងឡើងៗ​​របស់​កម្លាំង​ស្តាំនិយម​ជប៉ុន​បានផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​ជា​មួយ​គោលដៅ​ជាក់ស្តែងស្តីពី​ការ​ពន្លឿន​ “ការ​ធ្វើ​យោធូបនីយកម្ម​​​ឡើងវិញ​”របស់ជប៉ុន ។ ពេលថ្មីៗ​កន្លងទៅនេះ ​លោកស្រី San​ae Takaichi ​បានលើកឡើង​ម្តងទៀត​នៅក្នុង​ការជជែក​ដេញដោលជា​ទូទៅនៃ​មហា​សន្និ​បាត​អង្គការ​សហប្រជាជាតិ​អំពីការលុបចោល​ “មាត្រា​ប្រទេសសត្រូវ”ក្នុង​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិ​ ។ លោកស្រីបាន​និយាយ​បញ្ឆិតបញ្ឆៀងក្នុង​ការឆ្លើយសំណួរ​នៅការ​ជជែ​ក​ពិភាក្សា​នៃរដ្ឋសភា​ថា ​ប្រហែល​នឹងកែសម្រួល​ការលើកឡើង​អំពី “គោលការណ៍បី​គ្មាន​នុយក្លេអ៊ែរ” នៅពេល​កែវិសោធនកម្ម​​ “ឯកសារការ​ពារ​សន្តិសុខ​ចំនួនបី”​នៅចុងឆ្នាំនេះ ព្រម​ទាំង​គិតពិចារណា​ដាក់បញ្ចូល​ខ្លឹមសារ​ពាក់ព័ន្ធនឹង​ការនាំចូល​នាវាមុជទឹកដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ ។ ​តាមការ​ផ្សាយដំណឹង​របស់​ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុន​ឱ្យដឹងថា ​ផែន​ការ​រៀបចំ​កម្លាំង​ការពារជាតិ​ជុំថ្មីសម្រាប់​ឆ្នាំសារពើពន្ធ​២០២៧ដល់​២០៣១បាន​លើក​ឡើង​ថា​ នឹង​ទិញដ្រូន​យ៉ាងច្រើន​និងបង្កើន​ការស្តុកគ្រាប់រំសេ​និង​មីស៊ីល ដើម្បីត្រៀម​សម្រាប់​ការ​ប្រ​យុទ្ធ​រយៈពេលវែង…តម្រុយ​គ្រប់​បែប​យ៉ាង​​បានបង្ហាញថា ​រដ្ឋាភិបាលជប៉ុន​កំពុង​មាន​ចេតនា​វាតទី​យោធា​និងបម្រុង​សព្វាវុធយ៉ាង​មមាញឹក។
    ប្រវត្តិសាស្ត្រមិន​អនុញ្ញាត​ឱ្យ​កែប្រែ យុត្តិធម៌មិន​អនុញ្ញាតឱ្យ​បំពានបាន​ឡើយ​ ។ ចំពោះ​ទង្វើ​បង្ករឿងនិង​ធ្វើផ្ទុយនឹង​និន្នាការរបស់​កម្លាំងស្តាំនិយម​ជប៉ុន ដែលបំភ្លៃ​​ប្រវត្តិសាស្ត្រ​ឈ្លាន​ពាន រំលោភ​បំពាន​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី២​ និងធ្វើឱ្យ​​
យោ​ធា​និយម​រស់ឡើងវិញ ប្រទេស​រងគ្រោះដោយ​សង្គ្រាម​ដូចជាប្រទេសចិន​ជាដើម​នឹង​មិន​នៅស្ងៀម​ឡើយជា​ដាច់​ខាត​ ។ ប្រសិនបើ​មនុស្សមួយចំនួន​របស់ជប៉ុន​ហ៊ាន​ប្រថុយ​ប្រថាន​ម្តងហើយ​ម្តងទៀត និងដើរ​តាមផ្លូវចាស់នៃ​ការឈ្លានពាននិង​វាតទី​យោធា​ នោះ ពួកគេ​ប្រាកដជានឹង​ត្រូវ​​ជម្រះបញ្ជីឱ្យ​ជ្រះស្រឡះជាក់​ជា​មិន​ខាន ៕

To Top