ព័ត៌មានអន្តរជាតិ

ជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក ដែលបញ្ជូនយានអវកាសទៅប្រមូលសំណាកពីព្រះច័ន្ទភពអង្គារ

តូក្យូ៖ យានអវកាសរបស់ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទមួយក្នុងចំណោមព្រះច័ន្ទរបស់ភពអង្គារ ដែលនេះគឺជាបេសកកម្មដំបូងបង្អស់ក្នុងពិភពលោកក្នុងការប្រមូលយកសំណាក ដើម្បីយកមកសិក្សាស្វែងយល់ពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមការចាក់ផ្សាយបន្តផ្ទាល់ដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានបង្ហាញថា គ្រាប់រ៉ុក្កែត H3 ដែលផ្ទុកយានរុករកព្រះច័ន្ទភពអង្គារគ្មានមនុស្សបើក (MMX) បានហោះឡើងទៅកាន់លំហអាកាសពីមជ្ឈមណ្ឌលអវកាស Tanegashima នៅវេលាម៉ោង ៤ និង ៤១នាទីព្រឹក។ ​ជាងមួយម៉ោងក្រោយពីការហោះហើរ ទីភ្នាក់ងារ JAXA បានប្រកាសតាមរយៈការផ្សាយផ្ទាល់នោះថា យានរុករកនេះបានបំបែកខ្លួនដោយជោគជ័យពីគ្រាប់រ៉ុក្កែត H3 ហើយបាន “ចាប់ផ្តើមដំណើររបស់ខ្លួនឆ្ពោះទៅកាន់ប្រព័ន្ធភពអង្គារ”។ ​អ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារ JAXA…

តូក្យូ៖ យានអវកាសរបស់ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទមួយក្នុងចំណោមព្រះច័ន្ទរបស់ភពអង្គារ ដែលនេះគឺជាបេសកកម្មដំបូងបង្អស់ក្នុងពិភពលោកក្នុងការប្រមូលយកសំណាក ដើម្បីយកមកសិក្សាស្វែងយល់ពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមការចាក់ផ្សាយបន្តផ្ទាល់ដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានបង្ហាញថា គ្រាប់រ៉ុក្កែត H3 ដែលផ្ទុកយានរុករកព្រះច័ន្ទភពអង្គារគ្មានមនុស្សបើក (MMX) បានហោះឡើងទៅកាន់លំហអាកាសពីមជ្ឈមណ្ឌលអវកាស Tanegashima នៅវេលាម៉ោង ៤ និង ៤១នាទីព្រឹក។

​ជាងមួយម៉ោងក្រោយពីការហោះហើរ ទីភ្នាក់ងារ JAXA បានប្រកាសតាមរយៈការផ្សាយផ្ទាល់នោះថា យានរុករកនេះបានបំបែកខ្លួនដោយជោគជ័យពីគ្រាប់រ៉ុក្កែត H3 ហើយបាន "ចាប់ផ្តើមដំណើររបស់ខ្លួនឆ្ពោះទៅកាន់ប្រព័ន្ធភពអង្គារ"។

​អ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារ JAXA លោកស្រី Mari Aida បានបង្ហាញចំណាប់អារម្មណ៍យ៉ាងរំភើបថា៖ "ខ្ញុំតែងតែស្រមៃចង់ឃើញថ្ងៃនេះ ដូច្នេះខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់។ ពេលនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តមែនទែន។"

​គួរបញ្ជាក់ថា បេសកកម្ម MMX នេះ គឺជាជំហានដ៏សំខាន់មួយរបស់ប្រទេសជប៉ុន ក្នុងការរុករកលំហអវកាស និងការស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់ ដែលអាចនាំមកនូវរបកគំហើញថ្មីៗសម្រាប់មនុស្សជាតិ៕

ប្រែសម្រួល៖ គីរី

To Top