ចក្រភពអង់គ្លេស នឹងបញ្ជូនយន្តហោះចម្បាំង ទៅការពារអារ៉ាប៊ីសាអូឌីត ពីការវាយប្រហាររបស់ក្រុមហ៊ូធី
ឡុងដ៍៖ យោងតាមសេចក្តីរាយការណ៍របស់ BBC ចក្រភពអង់គ្លេស នឹងដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ Typhoon របស់កងទ័ពអាកាសអង់គ្លេស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារប្រទេសនេះពីការវាយប្រហាររបស់ក្រុមហ៊ូធី ដែលកំពុងកើនឡើងជាលំដាប់។
របាយការណ៍បានបញ្ជាក់ថា បេសកកម្មការពារនេះ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងជួយការពារទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសដោយក្រុមហ៊ូធី។
រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក Wes Streeting ត្រូវបានដកស្រង់សម្តីនៅក្នុង សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃអង្គារថា «យន្តហោះទាំងនេះនឹងបំពេញតួនាទីការពារ ហើយនឹងមិនធ្វើការវាយប្រហារទៅលើក្រុមហ៊ូទីនោះទេ»។
របាយការណ៍បានបន្ថែមថា ចក្រភពអង់គ្លេសក៏នឹងបញ្ជូនទីប្រឹក្សាយោធា និងយន្តហោះដឹកជញ្ជូនប្រភេទ A400M របស់កងទ័ពអាកាសអង់គ្លេស ដើម្បីជួយសម្រួលដល់ការចល័ត ឧបករណ៍ការពារនានា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
