ព័ត៌មានអន្តរជាតិ

លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​អញ្ជើញចូលរួមមហាសន្និបាតរំលឹក​ខួបទី ​៩០ ​ឆ្នាំ​នៃ​ថ្ងៃ​ជ័យ​ជម្នះ​នៃ​មហាដំណើរ​របស់​កងទ័ពក្រហម​ចិន​និងថ្លែង​សុន្ទរកថាគន្លឹះ

ព្រឹកថ្ងៃទី ​២២ ​ខែតុលា ​មហាសន្និបាត​រំលឹក​ខួបទី ​៩០ ​ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហមចិន​បានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង ​។ ​លោក ​Xi ​Jinping ​អគ្គ​លេ​ខា​ធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋ​ចិននិងជាប្រធាន​គណៈ​កម្មា​ធិការ​យោធាមជ្ឈិមចិន​បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ​។ ​សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​មាន​ដូច​ជា ​លោក ​Li ​Qiang ​លោក ​Zhao ​Leji ​លោក ​Wang ​Huning ​លោក ​Cai ​Qi ​លោក ​Ding ​Xuexiang ​និង​លោក ​Li ​Xi ​ព្រមទាំង​លោក ​Han ​Zheng ​អនុប្រធានរដ្ឋចិន​ក៏បានអញ្ជើញ​ចូល​រួម​មហាសន្និបាត​លើកនេះ​ដែរ ​។     ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ ​លោក ​Xi ​Jinping ​បានលើកឡើង​ថា ​ចាប់​ពី​ខែ​តុលា ​ឆ្នាំ ​១៩៣៤ ​ដល់​ខែតុលា ​ឆ្នាំ ​១៩៣៦ ​បក្សកុម្មុយនីស្តចិន​បាន​ដឹកនាំ​កងទ័ព​ក្រហម​ធ្វើ​មហាដំណើរ​ដ៏អស្ចារ្យ​ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង​និង​ត្រូវបាន​ចារក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ​យើង​បានកម្ទេច​ការ​តាមឡោមព័ទ្ធ​របស់ទ័ពសត្រូវ​រាប់​លាន​នាក់​និង​បាន​ប្រកាស​ជាផ្លូវការ​ថា៖​ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េង​តាំង​ដែលចង់កំចាត់​ចោល​បក្សកុម្មុយនីស្តចិន​និង​កងទ័ពក្រហម​ត្រូវ​ទទួលបរាជ័យ​ទាំង​ស្រុង ​នេះជាការ​ត្រួស​ត្រាយ​និម្មាបនកម្មថ្មី​នៃ​បដិវត្តន៍ដ៏ជោគជ័យ​របស់​ចិន ​។     លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​ជ័យជម្នះនៃមហាដំណើរ​មិនមែន​ជា​លទ្ធផល​បាន​ដោយ​ចៃដន្យទេ ​ពោលគឺ ​វា​សម្រេច​បាន​ដោយ​ផ្អែក​លើ​ការដឹកនាំដ៏ត្រឹមត្រូវនៃ​បក្ស​កុម្មុយ​នីស្ត​ចិន ​ឆន្ទៈ​បដិវត្តន៍​ដ៏មុតមាំ ​ភាព​ឯករាជ្យ​ម្ចាស់ការ​និង​ការ​ស្វែងរកការពិត​និង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជនគ្រប់រូប ​។     លោក ​Xi ​Jinping ​បានបន្ត​ថា ​ការផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យ​និង​ដើរ​តាម​ផ្លូវ​ មហា​ដំណើរ​ថ្មី​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ជំនឿ ​ឧត្តមគតិ​និង​កម្មវត្ថុ​របស់បក្ស​យ៉ាង​មុត​មាំ ​ចាំបាច់​ត្រូវ​ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំ​មិនងាករេ​និង​បំពេញ​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវភាពរស់នៅ​ដ៏​ល្អបវរ​ដែល​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ហ៊ានធ្វើ​ការតស៊ូប្រយុទ្ធដ៏​អស្ចារ្យ​ក្នុងបរិបទ​មាន​លក្ខណៈ​ពិសេស​នៃ​ប្រវត្តិ​សាស្ត្រ​ថ្មី​ជាច្រើន ​យើងចាំបាច់​ត្រូវ​ពន្លឿនការកសាងកងទ័ព​ប្រជាជន​ឱ្យ​ទៅ​ជា​កងទ័ពលំដាប់ពិភពលោក ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ការដឹកនាំរបស់​បក្ស​និង​បង្កើន​ការកសាងបក្ស​ដើម្បី​ធានាជាក់លាក់ថា ​បក្សកុម្មុយនីស្តចិន​ជាស្នូលនៃ​ការ​ដឹក​នាំ​ដ៏រឹងមាំ​នៃ​បុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន​ជាប់​រហូត ​សំដៅ​ធ្វើ​ការ​តស៊ូ​ដោយឥតឈប់ឈរដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា​និងបុព្វ​ហេតុ​នៃ​ការ​ស្តារ​ភាពរុងរឿង​ដ៏អស្ចារ្យ​របស់ប្រជាជាតិចិនឡើងវិញ​តាមរយៈការធ្វើទំនើប​កម្ម​តាម​បែប​ផែន​ចិន ​៕

ព្រឹកថ្ងៃទី ​២២ ​ខែតុលា ​មហាសន្និបាត​រំលឹក​ខួបទី ​៩០ ​ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហមចិន​បានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង ​។ ​លោក ​Xi ​Jinping ​អគ្គ​លេ​ខា​ធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋ​ចិននិងជាប្រធាន​គណៈ​កម្មា​ធិការ​យោធាមជ្ឈិមចិន​បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ​។ ​សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​មាន​ដូច​ជា ​លោក ​Li ​Qiang ​លោក ​Zhao ​Leji ​លោក ​Wang ​Huning ​លោក ​Cai ​Qi ​លោក ​Ding ​Xuexiang ​និង​លោក ​Li ​Xi ​ព្រមទាំង​លោក ​Han ​Zheng ​អនុប្រធានរដ្ឋចិន​ក៏បានអញ្ជើញ​ចូល​រួម​មហាសន្និបាត​លើកនេះ​ដែរ ​។
    ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ ​លោក ​Xi ​Jinping ​បានលើកឡើង​ថា ​ចាប់​ពី​ខែ​តុលា ​ឆ្នាំ ​១៩៣៤ ​ដល់​ខែតុលា ​ឆ្នាំ ​១៩៣៦ ​បក្សកុម្មុយនីស្តចិន​បាន​ដឹកនាំ​កងទ័ព​ក្រហម​ធ្វើ​មហាដំណើរ​ដ៏អស្ចារ្យ​ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង​និង​ត្រូវបាន​ចារក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ​យើង​បានកម្ទេច​ការ​តាមឡោមព័ទ្ធ​របស់ទ័ពសត្រូវ​រាប់​លាន​នាក់​និង​បាន​ប្រកាស​ជាផ្លូវការ​ថា៖​ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េង​តាំង​ដែលចង់កំចាត់​ចោល​បក្សកុម្មុយនីស្តចិន​និង​កងទ័ពក្រហម​ត្រូវ​ទទួលបរាជ័យ​ទាំង​ស្រុង ​នេះជាការ​ត្រួស​ត្រាយ​និម្មាបនកម្មថ្មី​នៃ​បដិវត្តន៍ដ៏ជោគជ័យ​របស់​ចិន ​។
    លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​ជ័យជម្នះនៃមហាដំណើរ​មិនមែន​ជា​លទ្ធផល​បាន​ដោយ​ចៃដន្យទេ ​ពោលគឺ ​វា​សម្រេច​បាន​ដោយ​ផ្អែក​លើ​ការដឹកនាំដ៏ត្រឹមត្រូវនៃ​បក្ស​កុម្មុយ​នីស្ត​ចិន ​ឆន្ទៈ​បដិវត្តន៍​ដ៏មុតមាំ ​ភាព​ឯករាជ្យ​ម្ចាស់ការ​និង​ការ​ស្វែងរកការពិត​និង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជនគ្រប់រូប ​។
    លោក ​Xi ​Jinping ​បានបន្ត​ថា ​ការផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យ​និង​ដើរ​តាម​ផ្លូវ​
មហា​ដំណើរ​ថ្មី​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ជំនឿ ​ឧត្តមគតិ​និង​កម្មវត្ថុ​របស់បក្ស​យ៉ាង​មុត​មាំ ​ចាំបាច់​ត្រូវ​ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំ​មិនងាករេ​និង​បំពេញ​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវភាពរស់នៅ​ដ៏​ល្អបវរ​ដែល​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យបានល្អ ​យើងចាំបាច់​ត្រូវ​ហ៊ានធ្វើ​ការតស៊ូប្រយុទ្ធដ៏​អស្ចារ្យ​ក្នុងបរិបទ​មាន​លក្ខណៈ​ពិសេស​នៃ​ប្រវត្តិ​សាស្ត្រ​ថ្មី​ជាច្រើន ​យើងចាំបាច់​ត្រូវ​ពន្លឿនការកសាងកងទ័ព​ប្រជាជន​ឱ្យ​ទៅ​ជា​កងទ័ពលំដាប់ពិភពលោក ​យើងចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ការដឹកនាំរបស់​បក្ស​និង​បង្កើន​ការកសាងបក្ស​ដើម្បី​ធានាជាក់លាក់ថា ​បក្សកុម្មុយនីស្តចិន​ជាស្នូលនៃ​ការ​ដឹក​នាំ​ដ៏រឹងមាំ​នៃ​បុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន​ជាប់​រហូត ​សំដៅ​ធ្វើ​ការ​តស៊ូ​ដោយឥតឈប់ឈរដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា​និងបុព្វ​ហេតុ​នៃ​ការ​ស្តារ​ភាពរុងរឿង​ដ៏អស្ចារ្យ​របស់ប្រជាជាតិចិនឡើងវិញ​តាមរយៈការធ្វើទំនើប​កម្ម​តាម​បែប​ផែន​ចិន ​៕

To Top