ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត​ ចេញការព្រមានជាមុន​ នៅទីក្រុងរីយ៉ាដ​ ជុំវិញការវាយប្រហារ ដោយមីស៊ីលពីក្រមហ៊ូធី

រីយ៉ាដ៖​ អារ៉ាប៊ីសាអូឌីត​ បានចេញការព្រមានជាមុននៅទីក្រុងរីយ៉ាដ​ ជុំវិញការវាយប្រហារដោយមីស៊ីលពីក្រមហ៊ូធី​ ដោយភាពតានតឹងនៅតែបន្ដកេីនឡេីង។ សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានប្រកាសថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងមួយគ្រាប់ ដែលបាញ់ចេញដោយក្រុមហ៊ូធីរបស់យេម៉ែន ឆ្ពោះទៅកាន់រដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត​ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលអ្នកនាំពាក្យនៃសម្ព័ន្ធភាពនេះបានបង្ហោះនៅលើបណ្តាញសង្គម X។ គេអាចឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីរីយ៉ាដ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលប្រជាពលរដ្ឋបានទទួលសារជូនដំណឹងនៅលើទូរសព្ទដៃរបស់ពួកគេ។ សម្ព័ន្ធភាពនេះក៏បានប្រកាសផងដែរថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ចំនួន ២ គ្រឿង ដែលត្រូវបានបាញ់ចេញដោយក្រុមនេះ ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕ ប្រែសម្រួល​ ឈូក​ ​បូរ៉ា

រីយ៉ាដ៖​ អារ៉ាប៊ីសាអូឌីត​ បានចេញការព្រមានជាមុននៅទីក្រុងរីយ៉ាដ​ ជុំវិញការវាយប្រហារដោយមីស៊ីលពីក្រមហ៊ូធី​ ដោយភាពតានតឹងនៅតែបន្ដកេីនឡេីង។

សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានប្រកាសថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងមួយគ្រាប់ ដែលបាញ់ចេញដោយក្រុមហ៊ូធីរបស់យេម៉ែន ឆ្ពោះទៅកាន់រដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត​ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលអ្នកនាំពាក្យនៃសម្ព័ន្ធភាពនេះបានបង្ហោះនៅលើបណ្តាញសង្គម X។

គេអាចឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីរីយ៉ាដ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលប្រជាពលរដ្ឋបានទទួលសារជូនដំណឹងនៅលើទូរសព្ទដៃរបស់ពួកគេ។

សម្ព័ន្ធភាពនេះក៏បានប្រកាសផងដែរថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ចំនួន ២ គ្រឿង ដែលត្រូវបានបាញ់ចេញដោយក្រុមនេះ ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕

ប្រែសម្រួល​ ឈូក​ ​បូរ៉ា

To Top