មន្ត្រីម្នាក់បានឱ្យដឹងថា ជំនួយប្រេងម៉ាស៊ូតដែលមានទឹកប្រាក់ ៨ ពាន់លានដុល្លាររបស់រដ្ឋបាលលោក ត្រាំ សម្រាប់កសិករ នឹងមកដល់ក្រោយការបោះឆ្នោត
បេទេស៖ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ជំនួយប្រេងម៉ាស៊ូតចំនួន ៨ ពាន់លានដុល្លាររបស់រដ្ឋបាលលោក ត្រាំ សម្រាប់កសិករ នឹងត្រូវចែកចាយបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជំនួយនេះនៅក្នុងការជួបជុំមួយ នៅរដ្ឋ Kansas កាលពីថ្ងៃចន្ទ ដើម្បីផ្តល់ការធូរស្បើយដល់ជនជាតិ អាមេរិកពីតម្លៃប្រេងឥន្ធនៈខ្ពស់ដែលបណ្តាល មកពីសង្គ្រាមនៅអ៊ីរ៉ង់។
មន្ត្រីក្រសួងកសិកម្ម សហរដ្ឋអាមេរិក Richard Fordyce បានប្រាប់ Reuters ថា ពេលវេលាពិតប្រាកដ នៃការទូទាត់នៅតែមិនទាន់ត្រូវបានកំណត់នៅឡើយ។
សូមជម្រាបថា កសិករអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅរដូវប្រមូលផលនេះ ដោយសារតម្លៃប្រេងម៉ាស៊ូតខ្ពស់បំផុតក្នុងកំណត់ត្រា ដែលត្រូវការដើម្បីដំណើរការម៉ាស៊ីនកិនស្រូវ ត្រាក់ទ័រ និងឧបករណ៍ផ្សេងទៀតរបស់ពួកគេ។ សេវាស្រាវជ្រាវសេដ្ឋកិច្ចរបស់ USDA បានព្យាករថា ពួកគេនឹងចំណាយប្រាក់ជិត ៥ ពាន់លានដុល្លារបន្ថែមទៀតលើប្រេងឥន្ធនៈជាងឆ្នាំមុន។
ប្រែសម្រួលៈ តុលា
