ព័ត៌មានអន្តរជាតិ

យន្តហោះដ្រូន របស់អាមេរិកធុន​ MQ-9 Reaper​ មួយគ្រឿងទៀត ត្រូវបានប្រព័ន្ធការពារដែន អាកាសអ៊ីរ៉ង់​ បាញ់ទម្លាក់​

តេអេរ៉ង៖ កងទ័ពអ៊ីរ៉ង់​ បានប្រកាសថា​ កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងនៃប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន កងទ័ពអ៊ីរ៉ង់​ បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូននោះ។ នេះគឺជាយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកទី ៥៤ ហើយ ដែលអ៊ីរ៉ង់​ បានស្ទាក់ចាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

កាលពីដើមសប្តាហ៍នេះ កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានឱ្យដឹងដែរថា កងកម្លាំងការពារដែនអាកាស របស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកប្រភេទ MQ-9 Reaper មួយគ្រឿង នៅលើដែនអាកាសនៃច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top