បណ្តាប្រទេស ដែលមានអំណាចកម្រិតមធ្យមត្រូវការសហរដ្ឋអាមេរិក នៅពេលនិយាយដល់ការនាំចេញទៅកាន់ប្រទេសចិន
បរទេស៖ សហរដ្ឋអាមេរិក បាននិងកំពុងស៊ើបអង្កេតដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនចំពោះភាពលើសសមត្ថភាពឧស្សាហកម្ម។ យ៉ាងណាក៏ដោយ ប្រទេសជាច្រើនដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក – រួមទាំងប្រទេសឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង – ឥឡូវនេះបានចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការលើកឡើងពីបញ្ហាដូចគ្នា ដែលពួកគេត្រូវបានចោទប្រកាន់។
កាលពីខែតុលា ប្រទេសសេដ្ឋកិច្ចចំនួន ១៤ បានបន្ថែមហត្ថលេខារបស់ពួកគេទៅក្នុងសេចក្តីថ្លែងការណ៍រួមដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួល ដើម្បីលុបបំបាត់ភាពលើសសមត្ថភាពឧស្សាហកម្ម។ ដោយប្រយ័ត្នប្រយែងកុំឱ្យយល់ច្រើនពេកអំពីសេចក្តីថ្លែងការណ៍ពហុភាគី ដែលមិនមានកាតព្វកិច្ច នេះអាចបង្ហាញពីការផ្លាស់ប្តូរពីអ្វីដែលវិទ្យាស្ថាន Brookings ហៅថា “ការក្លែងបន្លំរួមគ្នា” អំពីពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ឈ្មោះប្រទេសចិន ដោយផ្ទាល់នោះទេ ប៉ុន្តែសមត្ថភាពផលិតដ៏ធំសម្បើមរបស់ប្រទេសនេះ គឺជាប្រភពនៃក្តីបារម្ភជាយូរមកហើយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍រួមនេះ មិនមែនគ្រាន់តែជាការបង្ហាញពីក្តីបារម្ភប៉ុណ្ណោះទេ។
ភាគីដែលបានចុះហត្ថលេខាបានព្រមព្រៀងគ្នាបង្កើតយន្តការនានា ដើម្បីពិនិត្យមើលសមត្ថភាពផលិតលើសកម្រិតនៅក្នុងវិស័យចំនួន៥ រួមមាន៖ យានយន្ត និងយានយន្តអគ្គិសនី, ថ្ម, ផលិតផលគីមី, គ្រឿងអេឡិចត្រូនិកពាក់កណ្តាលចម្លង និងបន្ទះសូឡា៕
ប្រែសម្រួល ឈូក បូរ៉ា
