ព័ត៌មានអន្តរជាតិ

លោក Merz ទាក់ទាញអ្នកវិនិយោគអាស៊ី ខណៈអះអាងថា អឺរ៉ុបនៅតែជាជម្រើសដ៏មានសុវត្ថិភាព

​បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានអះអាងថា ទ្វីបអឺរ៉ុបនៅតែជាទីតាំងដ៏មានស្ថិរភាពសម្រាប់ការវិនិយោគ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន ៣ នៅអាស៊ី កាលពីថ្ងៃអង្គារកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងរបស់អាល្លឺម៉ង់នៅក្នុងតំបន់អាស៊ី ឱ្យបានទូលំទូលាយជាងការពឹងផ្អែកតែលើប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។ ​ ដំណើរទស្សនកិច្ចរបស់លោក Merz ចាប់ផ្តើមនៅប្រទេសសិង្ហបុរី បន្ទាប់មកទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ អាល្លឺម៉ង់កំពុងស្វែងរកការពង្រីក និងធ្វើពិពិធកម្មភាពជាដៃគូយុទ្ធសាស្ត្រ និងពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើចិន ដែលទោះបីជាដៃគូសេដ្ឋកិច្ចធំបំផុតក៏ដោយ ប៉ុន្តែកំពុងត្រូវបានមើលឃើញកាន់តែខ្លាំងថាជាគូប្រជែងសេដ្ឋកិច្ច។ បន្ថែមពីនេះ ក៏មានក្តីបារម្ភលើភាពអាចជឿទុកចិត្តបានរបស់សហរដ្ឋអាមេរិកផងដែរ។ ថ្លែងនៅក្នុងប្រទេសសិង្ហបុរី…

​បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានអះអាងថា ទ្វីបអឺរ៉ុបនៅតែជាទីតាំងដ៏មានស្ថិរភាពសម្រាប់ការវិនិយោគ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន ៣ នៅអាស៊ី កាលពីថ្ងៃអង្គារកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងរបស់អាល្លឺម៉ង់នៅក្នុងតំបន់អាស៊ី ឱ្យបានទូលំទូលាយជាងការពឹងផ្អែកតែលើប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
​
ដំណើរទស្សនកិច្ចរបស់លោក Merz ចាប់ផ្តើមនៅប្រទេសសិង្ហបុរី បន្ទាប់មកទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ អាល្លឺម៉ង់កំពុងស្វែងរកការពង្រីក និងធ្វើពិពិធកម្មភាពជាដៃគូយុទ្ធសាស្ត្រ និងពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើចិន ដែលទោះបីជាដៃគូសេដ្ឋកិច្ចធំបំផុតក៏ដោយ ប៉ុន្តែកំពុងត្រូវបានមើលឃើញកាន់តែខ្លាំងថាជាគូប្រជែងសេដ្ឋកិច្ច។ បន្ថែមពីនេះ ក៏មានក្តីបារម្ភលើភាពអាចជឿទុកចិត្តបានរបស់សហរដ្ឋអាមេរិកផងដែរ។

ថ្លែងនៅក្នុងប្រទេសសិង្ហបុរី ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រី Lawrence Wong លោក Merz បានលើកឡើងថា “មិនមានភាពមិនច្បាស់លាស់ណាមួយនៅក្នុងអឺរ៉ុបនោះទេ”។ លោកបានសន្យាថា ក្រោមការដឹកនាំរបស់លោក ឱកាសវិនិយោគនៅអាល្លឺម៉ង់នឹងត្រូវបានកែលម្អជាបន្តបន្ទាប់។

ការអំពាវនាវស្វែងរកការវិនិយោគនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចម្រុះរបស់លោក Merz នៅទីក្រុងប៊ែរឡាំង (Berlin) កំពុងប្រឈមនឹងសម្ពាធនយោបាយផ្ទៃក្នុង ក្រោយពីការលាលែងតំណែងរបស់រដ្ឋមន្ត្រីសំខាន់មួយរូប ការធ្លាក់ចុះនៃការគាំទ្រ និងការកើនឡើងប្រជាប្រិយភាពនៃគណបក្សស្តាំនិយមជ្រុល រួមទាំងបញ្ហាបាតុកម្មក្នុងប្រទេសបារាំងផងដែរ។

ទោះបីជាមានភាពរង្គោះរង្គើផ្នែកនយោបាយនៅអឺរ៉ុបក្តី លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានសង្កត់ធ្ងន់ថា ទំនុកចិត្តរបស់អ្នកវិនិយោគសិង្ហបុរីមកលើអាល្លឺម៉ង់ និងអឺរ៉ុបនៅតែមានភាពរឹងមាំ ដោយពួកគេផ្តោតលើចក្ខុវិស័យវិនិយោគរយៈពេលវែង ជាជាងមើលតែលើអាណត្តិបោះឆ្នោតរយៈពេលខ្លី។

លោក Merz បានគូសបញ្ជាក់ថា សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូង មាន “ផលប្រយោជន៍រួម” ជាមួយនឹងអាល្លឺម៉ង់ ហើយកិច្ចសហការរួមគ្នានេះ នឹងជួយបង្កើនឯករាជ្យភាពរបស់ពួកគេពីប្រទេសដទៃទៀត (សំដៅដោយប្រយោលទៅលើប្រទេសចិន) ឱ្យកាន់តែរឹងមាំថែមទៀត។

ប្រែសម្រួល៖ គីរី

To Top