អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គល ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា និងតួកគី ចំពោះការគាំទ្រលើអ៊ីរ៉ង់
បរទេស៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មីនៅថ្ងៃពុធប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលដែលមានមូលដ្ឋាន នៅក្នុងប្រទេសឥណ្ឌា និងតួកគី ចំពោះការគាំទ្ររបស់ពួកគេលើអ៊ីរ៉ង់ ដោយព្រមានថា ខ្លួននឹងបន្តតាមប្រមាញ់អ្នកណាដែលគាំទ្ររដ្ឋាភិបាលអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទណ្ឌកម្មទាំងនេះគឺជាផ្នែកមួយ “ប្រតិបត្តិការ Operation Economic Outcast” របស់រដ្ឋបាលលោក Trump ដែលមានគោលបំណងកាត់ផ្តាច់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការលក់ប្រេងដើម្បីផ្តល់មូលនិធិដល់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ក្រសួងរតនាគារអាមេរិកបានបង្ហាញទណ្ឌកម្មថ្មីមួយថ្ងៃបន្ទាប់ពីពួកប្រជាធិបតេយ្យទទួលបានផលចំណេញយ៉ាងច្រើននៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយឈ្នះការគ្រប់គ្រងសភាទាំងពីរ ខណៈដែលអ្នកបោះឆ្នោតបាន សម្តែងកំហឹងអំពីសង្គ្រាមអ៊ីរ៉ង់ និងផលប៉ះពាល់ក្នុងការជំរុញអតិផរណារបស់សហរដ្ឋអាមេរិក។
ក្រសួងរតនាគារកាលពីសប្តាហ៍មុនបានឱ្យដឹងថា សកម្មភាពរបស់ខ្លួនកំពុងបំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយជំរុញឱ្យរូបិយប័ណ្ណរៀលធ្លាក់ចុះដល់កម្រិតទាបថ្មី និងធ្វើឱ្យអត្រាអតិផរណាក្នុងស្រុកធ្លាក់ចុះដល់កម្រិតប្រហែល 90%។
ប្រែសម្រួលៈ តុលា
