ព័ត៌មានអន្តរជាតិ

រុស្ស៊ី លើកឡើងក្រោយពីគណបក្ស សាធារណរដ្ឋនៅអាមេរិក បរាជ័យនៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិ

បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង (Kremlin) បានថ្លែងថា ទីក្រុងមូស្គូសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ទោះបីជាគណបក្សសាធារណរដ្ឋបានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងការសន្ទនាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Peskov ត្រូវបានគេសួរថា តើការដែលគណបក្សប្រជាធិបតេយ្យទទួលបានការគ្រប់គ្រងលើសភាទាំងពីរថ្នាក់ អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនដែរឬទេ។

លោក Peskov បាននិយាយថា៖ «ប្រធានាធិបតី Trump នៅតែបន្តកាន់តំណែង ហើយយើងសង្ឃឹមយ៉ាងមុតមាំថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាព។ កន្លងមកមានវឌ្ឍនភាពខ្លះហើយ ហើយកិច្ចចរចាត្រីភាគីមួយជុំទៀតនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ»។

នៅពេលត្រូវបានសួរថា តើសភាថ្មីអាចនឹងរារាំងគំនិតផ្តួចផ្តើមផ្នែកការទូតរបស់លោក Trump បានដែរឬទេ លោក Peskov បានបដិសេធមិនធ្វើការសន្និដ្ឋានឡើយ ដោយចាត់ទុកបញ្ហានេះថាជា «កិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក»។
ប្រែសម្រួលៈ តុលា

To Top