ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ ជំរុញឱ្យអឺរ៉ុបស្តុកទុកវត្ថុធាតុដើមយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការពឹងផ្អែក

ប៊ែរឡាំង ៖ អឺរ៉ុបត្រូវតែបង្កើតការស្តុកទុកវត្ថុធាតុដើមសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើបណ្តាប្រទេសដែលក្តោបក្តាប់ការទាញយក និងការកែច្នៃវត្ថុធាតុដើមទាំងនោះ នេះបើតាមការបញ្ជាក់របស់អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ីឌ្រីច មែរ្ស (Friedrich Merz) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦។ ​លោក Merz បានប្រាប់ទៅកាន់សន្និសីទសេដ្ឋកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា “បើគ្មានវត្ថុធាតុដើមសំខាន់ៗទេ នោះនឹងគ្មានអាគុយ គ្មានម៉ូទ័រអគ្គិសនីកម្រិតខ្ពស់ គ្មានឧបករណ៍អេឡិចត្រូនិកទំនើប (semiconductors) និងគ្មានបច្ចេកវិទ្យាជាច្រើនទៀត ដែលសេដ្ឋកិច្ចរបស់យើងនឹងត្រូវពឹងផ្អែកនាពេលអនាគតនោះឡើយ”។ ​លោក Merz បានមានប្រសាសន៍ថា “(រដ្ឋ) ត្រូវតែជួយធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ពង្រឹងការកែច្នៃឡើងវិញ និងសេដ្ឋកិច្ចវិលជុំ (circular economy)…

ប៊ែរឡាំង ៖ អឺរ៉ុបត្រូវតែបង្កើតការស្តុកទុកវត្ថុធាតុដើមសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើបណ្តាប្រទេសដែលក្តោបក្តាប់ការទាញយក និងការកែច្នៃវត្ថុធាតុដើមទាំងនោះ នេះបើតាមការបញ្ជាក់របស់អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ីឌ្រីច មែរ្ស (Friedrich Merz) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦។

​លោក Merz បានប្រាប់ទៅកាន់សន្និសីទសេដ្ឋកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា “បើគ្មានវត្ថុធាតុដើមសំខាន់ៗទេ នោះនឹងគ្មានអាគុយ គ្មានម៉ូទ័រអគ្គិសនីកម្រិតខ្ពស់ គ្មានឧបករណ៍អេឡិចត្រូនិកទំនើប (semiconductors) និងគ្មានបច្ចេកវិទ្យាជាច្រើនទៀត ដែលសេដ្ឋកិច្ចរបស់យើងនឹងត្រូវពឹងផ្អែកនាពេលអនាគតនោះឡើយ”។

​លោក Merz បានមានប្រសាសន៍ថា “(រដ្ឋ) ត្រូវតែជួយធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ពង្រឹងការកែច្នៃឡើងវិញ និងសេដ្ឋកិច្ចវិលជុំ (circular economy) (…) ហើយនេះគឺជាសំណើដ៏ជាក់លាក់មួយដែលខ្ញុំកំពុងលើកឡើង គឺការកសាងទីតាំងស្តុកទុកនៅទីក្រុងព្រុចសែល (Brussels) ក្នុងកម្រិតសហភាពអឺរ៉ុប”។

​សហភាពអឺរ៉ុប ព្រមទាំងប្រទេសមានសេដ្ឋកិច្ចលោកខាងលិចធំៗផ្សេងទៀត បានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន សម្រាប់សារធាតុរ៉ែ និងសមាសធាតុសំខាន់ៗ ដូចជា អាគុយ និងរ៉ែកម្រ (rare earths) ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យការពារជាតិ លំហអាកាស យានយន្ត និងថាមពលកកើតឡើងវិញ។

​គណៈកម្មការអឺរ៉ុបបានប្រកាសកាលពីខែមុនថា ខ្លួនបានជ្រើសរើសគម្រោងវត្ថុធាតុដើមយុទ្ធសាស្ត្រចំនួន ៤៦ គម្រោង ដើម្បីទទួលបានការអនុញ្ញាតរហ័សជាងមុន និងជួយសម្រួលដល់ការដេញថ្លៃស្វែងរកប្រភពមូលនិធិសាធារណៈ និងឯកជន ខណៈដែលប្លុកមួយនេះកំពុងប្រញាប់ប្រញាល់ធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

ប្រែសម្រួល៖ គីរី

To Top