ព័ត៌មានអន្តរជាតិ

តើការចរចាសន្ដិភាព រវាងរុស្ស៊ី​ និងអ៊ុយក្រែន​ សម្របសម្រួលដោយអាមេរិក​ អាចសម្រេចបានលទ្ធផលល្អដែរ ឬយ៉ាង​ណា​ ខណៈការចរចាឈានដល់ថ្ងៃទី២

បរទេស៖​ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានបញ្ចប់ថ្ងៃដំបូង នៃការចរចាត្រីភាគីនៅទីក្រុងអាប៊ូដាប៊ី ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារ បន្ទាប់ពីបានពិភាក្សាគ្នា អស់រយៈពេលជិត ៤ ម៉ោង។ ការចរចានេះនឹងបន្តនៅថ្ងៃពុធនេះបន្ដទៀត​ ហើយនេះគឺជាកិច្ចប្រជុំត្រីភាគី លើកដំបូងរវាងប្រទេសទាំងបី ចាប់តាំងពីខែកុម្ភៈមក។ គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក វ្ល៉ាឌីមៀ មេឌីនស្គី ជំនួយការប្រធានាធិបតី ដោយមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេស លោក សឺហ្គេ រីយ៉ាបកូវ និងលោក មីខាអ៊ីល កាលូហ្ស៊ីន ព្រមទាំងប្រធានទីភ្នាក់ងារស៊ើបការណ៍យោធា លោក អ៊ីហ្គ័រ កូស្ទីយូកូវ និងមន្ត្រីផ្សេងទៀត។ ចំណែកគណៈប្រតិភូសហរដ្ឋអាមេរិកវិញ ដឹកនាំដោយបេសកជនពិសេស លោក…

បរទេស៖​ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានបញ្ចប់ថ្ងៃដំបូង នៃការចរចាត្រីភាគីនៅទីក្រុងអាប៊ូដាប៊ី ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារ បន្ទាប់ពីបានពិភាក្សាគ្នា អស់រយៈពេលជិត ៤ ម៉ោង។ ការចរចានេះនឹងបន្តនៅថ្ងៃពុធនេះបន្ដទៀត​ ហើយនេះគឺជាកិច្ចប្រជុំត្រីភាគី លើកដំបូងរវាងប្រទេសទាំងបី ចាប់តាំងពីខែកុម្ភៈមក។

គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក វ្ល៉ាឌីមៀ មេឌីនស្គី ជំនួយការប្រធានាធិបតី ដោយមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេស លោក សឺហ្គេ រីយ៉ាបកូវ និងលោក មីខាអ៊ីល កាលូហ្ស៊ីន ព្រមទាំងប្រធានទីភ្នាក់ងារស៊ើបការណ៍យោធា លោក អ៊ីហ្គ័រ កូស្ទីយូកូវ និងមន្ត្រីផ្សេងទៀត។

ចំណែកគណៈប្រតិភូសហរដ្ឋអាមេរិកវិញ ដឹកនាំដោយបេសកជនពិសេស លោក ស្ទីវ វីតកូហ្វ និងលោក ចារ៉េដ គូស្នឺ ដែលត្រូវជាកូនប្រសារប្រុសរបស់លោក​ ដូណាល់​ ត្រាំ។

យោងតាមទីភ្នាក់ងារព័ត៌មាន Interfax-Ukraine ដែលដកស្រង់សម្តីរបស់លោក ឌីមីត្រូ លីតវីន​ ទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា គណៈប្រតិភូអ៊ុយក្រែនរួមមាន លោក រូស្តែម អ៊ូមេរ៉ូវ ប្រធានសេវាស៊ើបការណ៍បរទេសអ៊ុយក្រែន និងលោក គីរីឡូ ប៊ូដាណូវ ប្រធានការិយាល័យប្រធានាធិបតី ព្រមទាំងមន្ត្រីផ្សេងទៀត។

នៅក្នុងសុន្ទរកថាបើក លោក មេឌីនស្គី បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងជួយជំរុញសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជនរុស្ស៊ី និងអ៊ុយក្រែន ចំណែកឯលោក អ៊ីមេរ៉ូវ បានលើកឡើងថា ការចរចាជុំចុងក្រោយនេះ មានគោលបំណងសម្រេចឱ្យបាននូវសន្តិភាពប្រកបដោយនិរន្តរភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top