ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក «ទទួលមរណភាពភ្លាមៗ» នៅទីក្រុងមូស្គូ បន្ទាប់ពីវិលត្រឡប់ពីអាមេរិក

បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អាឡិចសាន់ឌឺ ដាឈីវ (Alexander Darchiev) បាន «ទទួលមរណភាពភ្លាមៗ» ក្នុងជន្មាយុ ៦៦ ឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បានឱ្យដឹងថា លោក ដាឈីវ បានទទួលមរណភាពនៅទីក្រុងមូស្គូ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា បន្ទាប់ពីបានធ្លាក់ខ្លួនឈឺដោយជំងឺរ៉ាំរ៉ៃមួយ។ ក្រសួងបានពណ៌នាអំពីលោក ដាឈីវ ថាជា «អ្នកការទូតដ៏ឆ្នើម ជាអ្នកជំនាញជាន់ខ្ពស់លើកិច្ចការសហរដ្ឋអាមេរិក និងជាបុគ្គលដែលទទួលបន្ទុកលើផ្នែកមួយដ៏ស្មុគស្មាញបំផុតនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី»។

ប្រភពមួយបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន CNN ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានចាកចេញពីស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រឡប់ទៅមាតុប្រទេសវិញ សម្រាប់ទទួលការព្យាបាលជំងឺ។

លោក ដាឈីវ ធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១ ហើយបន្ទាប់មកបានកាន់តំណែងជានាយកនាយកដ្ឋានអាមេរិកខាងជើង នៃក្រសួងការបរទេសរុស្ស៊ី ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។

ប្រែសម្រួលៈ តុលា

To Top