ព័ត៌មានអន្តរជាតិ

អ្នកជំនួញជនជាតិថៃម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១.២៤៤ ឆ្នាំ ក្នុងសំណុំរឿងបោកប្រាស់តាមរយៈគម្រោងវិនិយោគលើកញ្ចប់ដំណើរកម្សាន្ត

បរទេស៖ កាលពីថ្ងៃពុធ តុលាការនៅទីក្រុងបាងកក ប្រទេសថៃបានកាត់ទោសអ្នកជំនួញជនជាតិថៃម្នាក់ឱ្យជាប់ពន្ធនាគាររហូតដល់ ១.២៤៤ ឆ្នាំ ពីបទបោកប្រាស់មនុស្សចំនួន ៣១១ នាក់ តាមរយៈគម្រោងវិនិយោគលើកញ្ចប់ដំណើរកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ប្រទេសថៃបានកំណត់រយៈពេលអនុវត្តទោសអតិបរមាសម្រាប់ករណីនេះត្រឹម ២០ ឆ្នាំប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមសារព័ត៌មាន The Nation បានរាយការណ៍ថា តុលាការព្រហ្មទណ្ឌបានសម្រេចឱ្យអនុវត្តទោសនេះ បន្ទាប់ពីការអនុវត្តទោសនៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៧ ផ្សេងទៀតដែលជនសង្ស័យបានប្រព្រឹត្តកន្លងមក។

លោក ប្រាស៊ីត ជៀវកុក ដែលជាអតីតប្រធានគម្រោង «Return Goodness to the Land» បានចូលខ្លួនមកតតាំងក្តីជាមួយអនុប្រធានក្រុមហ៊ុននៃក្រុមក្រុមហ៊ុន M Group។

ក្រុមហ៊ុនចំនួន ៣ ដែលពាក់ព័ន្ធនឹងការលក់កញ្ចប់ដំណើរកម្សាន្តទាំងនោះ ក៏ត្រូវបាននាំមកកាត់ទោសផងដែរ រួមមានក្រុមហ៊ុន Mandawee Tour, Nuea Lok និង Web Sawasdee។ បុរសទាំងពីរនាក់ខាងលើ ត្រូវបានចុះបញ្ជីជាតំណាងក្រុមហ៊ុនដែលមានសិទ្ធិអំណាច (Directors) នៃក្រុមហ៊ុនទាំងនេះ។
ប្រែសម្រួលៈ តុលា

To Top